រដ្ឋាបាលរាជធានីភ្នំពេញ បានបង្ហាញរូបភាពរបស់អ្នកបោសសម្រាម នៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រមជាមួយសារខ្លីមួយ ដើម្បីអប់រំដល់ប្រជាពលរដ្ឋដើរកម្សាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គួរណាយកសម្រាមទៅដាក់ក្នុងធុងសម្រាម មិនគួរណាទំលាក់ចោលសម្រាមពាសវាពាលកាល ព្រោះធ្វើឲ្យបាត់បង់សោភណ្ឌភាព ទីក្រុង។

នៅក្នុងសារបានសរសេររៀបរាប់ពីលោកអ៊ុំ លោកពូ អ្នកមីង ដែលគាត់ជាអ្នកបោសសម្រាម ឬក៏ជាអ្នកអនាម័យ ខំប្រឹងទាំងថ្ងៃទាំងយប់ ធ្វើការបោសសម្អាត ដើម្បីសោភណ្ឌភាពទីក្រុង។

សារនៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានសំរាមកើនឡើងជិត ២ដងនៃថ្ងៃទី១ ! ។
បើទោះបីជាត្រូវបោសសម្អាតចាប់ពីម៉ោង ១២:០០យប់ រហូតដល់ម៉ោង ៧:៣០ព្រឹក ក្តី ពួកគាត់នៅតែខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបានបរិស្ថាន សោភណភាព និងសម្រស់ទីក្រុងស្រស់ស្អាត ដើម្បីទទួលស្វាគមន៍បងប្អូននៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នេះ។
បរិស្ថានស្អាត ផ្តើមចេញពីយើងគ្រប់ៗគ្នា !
សូមចូលរួមសប្បាយរីករាយក្នុងថ្ងៃទី៣នៃព្រះរាជពិធីបុណ្យ !"។









ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ