ឧកញ៉ា ឡេង ណាវ៉ាត្រា ពេលបានឃើញលោកពូម្នាក់ លំបាកវេទនាខ្លាំងពេក ទ្រាំមិនបានក៏បានចុះទៅជូនថវិការដល់គាត់ តែគាត់ប្រាប់វិញថា...
ភ្នំពេញ៖ ឧកញ៉ាអចលនទ្រព្យ ឡេង ណាវ៉ាត្រា បានប្រទះឃើញបុរសម្នាក់ ដែលមានកាយសម្បទានមិនគ្រប់គ្រាន់ ប្រឹងធ្វើដំណើរ ដោយដៃផង ជើងផង ឆ្លងកាត់ផ្លូវ ដើម្បីឲ្យទៅដល់គោលដៅរបស់ខ្លួន ។ ដោយសារតែឃើញហើយ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ទើបធ្វើឲ្យ ឧកញ៉ាអចលនទ្រព្យ ឡេង ណាវ៉ាត្រា មិនអាចបើកហួសបាននោះទេ ដោយលោកក៏បានចុះពីរថយន្ត សួរសុខទុក្ខ ព្រមទាំងជូនថវិការដល់គាត់ តែបែរជាគាត់មិនព្រមយកទៅវិញ។

លោកឧកញ៉ាអចលនទ្រព្យ ឡេង ណាវ៉ាត្រា ដែលបានរៀបរាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកថា "ជួបគាត់តាមផ្លូវជូនលុយមិនយក ជូនផ្លែប៉មនិងនំប៉ាវបានយក តាមពិតគាត់មានកាយសប្បទាមិនគ្រប់ គាត់ចេះតែញាំមិនចេះចាយលុយ"។



ប្រភព៖ ឧកញ៉ា ឡេង ណាវ៉ាត្រា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។