ពិរោះខ្លាំងណាស់!! ប្អូនប្រុស រ៉េត រ៉ែន ដាក់ប៉ុន្មានបទយប់មិញនេះឡើងកក្រើកឆាកតែម្តង..!( មានវីដេអូ)
ភ្នំពេញ៖ បងប្អូនច្បាស់ជាស្គាល់ហើយ កុមារា រ៉េត រ៉ែន ដែលបានចូលប្រឡងនៅក្នុងកម្មវិធី The Voice Kids Cambodiaដែលប្អូនមានសម្ថតភាព អាចច្រៀងបានពីសំលេងទាំងស្រីទាំងប្រុសបានយ៉ាងពិរោះទៀតផងនោះបានបង្ហាញវត្តមានជាថ្មីក្នុងកម្មពិធីប្រគុំតន្រ្តី ICHITAN នៅមុខសួនច្បារវត្តបុទមវតីនៅរាត្រីថ្ងៃទី២នៃព្រះរាជពិធីបុណ្យអ៊ុំទូកនេះ។

យ៉ាងណាមិញក្នុងកម្មពិធីប្រគុំតន្រ្តី ICHITAN ប្អូនប្រុស រ៉េត រ៉ែនបានច្រៀងបទចម្រៀងជាច្រើនបទដូចជា នាវាជីវិត, អត់ខ្វល់សំខាន់អូនស្អាត, រលកជីវិត ដែលស្តាប់ទៅសុទ្ធបទពីរោះខ្លាំងតែម្តង។

ចង់ដឹងថាពិរោះយ៉ាងណានោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។