លោក ឧកញ៉ា ឡេង ណាវ៉ាត្រា លាន់មាត់ថា"យកជើងបើកឡាន លោកឯងស្លាប់តែឯងមិនអីទេ តែអ្នកធ្វើដំណើរគាត់គ្មានកំហុសទេ កុំប្រមាថជីវិតគេ បើចង្កូតរេតែបន្តិចបុកមនុស្សលោកឯងក្លាយជាឃាតករហើយ"
លោក ឧកញ៉ាអចលនទ្រព្យ ឡេង ណាវ៉ាត្រា ដែលជាម្ចាស់បុរីជាច្រើនកន្លែង និងបានសាងកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័ស ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុនណោះ។
លោកឧកញ៉ាអចលនទ្រព្យ ឡេង ណាវ៉ាត្រា បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់ ដោយសូមឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ជាបន្ទាប់ ពេលដែលបានឃើញបុរសម្នាក់ បើករថយន្តដោយយកជើងបើកជំនួយដៃ ដោយមិនខ្វាយខ្វាល់ពីគ្រោះថ្នាក់អ្វីបន្តិចសោះ។
នៅក្នុងគណនីហ្វេសប៊ុកបានលើកឡើងថា"យកជើងបើកឡានលោកឯងស្លាប់តែឯងមិនអីទេតែអ្នកធ្វើដំណើរគាត់គ្មានកំហុសទេកុំប្រមាថជីវិតគេ បើចង្កូតរេតែបន្តិចបុកមនុស្សលោកឯងក្លាយជាឃាតករហើយ។បងប៉ូលីស ជួយសំរួលផងយកជើងបើកឡាន ផ្លូវជាតិលេខ3"។
មានវិដេអូ៖
ប្រភព៖ Leng Navatra ឡេង ណាវ៉ាត្រា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។