មិនដឹងនិយាយយ៉ាងណាឲ្យសម...បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវ: លើកុមារីចំនួន៥នាក់ នៅខេត្ត...
-

ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០ នាទី សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពី បទប៉ុនប៉ងរំលោភសេពសន្ថវ: លើកុមារីចំនួន៥នាក់ នៅចំណុចស្ថិតនៅក្នុងឃុំ​តាភេម ស្រុកត្រាំកក់ ខេត្ត​តាកែវ ។ 


បើសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ​ ឈ្មោះ មួន ប្រុស ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ បាខុងខាងកើត ឃុំ តាភេម ស្រុក ត្រាំកក់ ខេត្ត តាកែវ។ 


ចំណែកក្មេងស្រីរងគ្រោះទី១. ឈ្មោះ ភ.ច អាយុ ០៩ ឆ្នាំ ទី២.ឈ្មោះច.ណ អាយុ ១១ ឆ្នាំ ទី៣.ឈ្មោះ វ .ច អាយុ ១២ ឆ្នាំ និង៤.ឈ្មោះ ជ .ស អាយុ ១០ ឆ្នាំ ​និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។ 


បើយោងតាមបណ្តឹងម្តាយក្មេងរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចកាលពីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៨  ដោយជនសង្ស័យបានធ្វើសកម្មភាព កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ប៉ុន្តែទើបនឹងបែកការណ៍ ដល់ឪពុកម្តាយជនរងគ្រោះ។


​បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕


ដោយ៖ ភត្ត្រា