នាពេលបច្ចុប្បន្ន តារាសម្តែងវ័យស្រីវ័យក្មេង កញ្ញា មាន សូនីតា ដែលអ្នកគ្រប់គ្នាហៅកញ្ញាថា រាជនីក្រមា ដែលទទួលបានការគាំទ្រយ៉ាងច្រើន ទាំងការសម្តែងភាពយន្ត និងអាជីវកម្មរបស់កញ្ញា។

តារាស្រីល្បីឈ្មោះរូបនេះ ក្រៅពីអាជីពសម្តែងហើយ កញ្ញាក៏ជាម្ចាស់ហាងច្នៃម៉ូតសម្លៀកបំពាក់ ដែលធ្វើការកែច្នៃដោយក្រមាខ្មែរយើងផងដែរ។

ដោយសារកញ្ញា មានភាពល្បីល្បាញនៅក្នុងសង្គមសិល្បះ អមជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតផងនោះ ធ្វើឲ្យរូបភាពរបស់កញ្ញា ត្រូវបានជនមួយចំនួនបានយករូបភាពរបស់នាង ទៅដាក់ profile លើហ្វេសប៊ុក ជាហេតុធ្វើឲ្យកញ្ញា មានការសប្បាយចិត្តជាខ្លាំង តែពួកគាត់បានគាំទ្រកញ្ញាខ្លាំងយ៉ាងនេះ។

ទន្ទឹមនិងនេះ ក៏មានអ្នកយករូបភាពរបស់កញ្ញា ដាក់លើហ្វេសប៊ុក និងផេកមួយចំនួន បានធ្វើឲ្យកញ្ញាទៀតផង។ យ៉ាងណាមិញ កញ្ញា ក៏បានសូមអំពាវនាវដល់បងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមេត្តាជួយ Report Account ទាំងអស់គ្នា ដើម្បីកុំឲ្យមានរឿងកើតឡើងជាយថាហេតុ នៅពេលក្រោយ។

នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានរៀបរាប់យ៉ាងដូច្នេះថា "ជួយផងលោកអើយ ... សូមបញ្ជាក់នាងខ្ញុំមានតែ Account មួយនេះទេ គឺ Account អ្នកទាំងអស់គ្នាកំពុងមើលឃើញនេះឯង ... គឺបង្កើតតាំងពីឆ្នាំ 2010 មក។ ចឹងសូមអ្នកទាំងអស់គ្នាកុំច្រលំហើយជួយ Report Account នឹង Page ទាំងអស់នេះផង ??? រូបភាពទី2 ៖ របៀប report Page រូបភាពទី3 ៖ របៀប report Account អរគុណធំៗ ....សំរាប់ពេលវេលាអ្នកទាំងអស់គ្នា??? ជួយ share ហើយ Tag ផងអោយមិត្តភក្តិបងប្អូនសាច់ញាតិជិតឆ្ងាយបានដឹង ផងចា៎"។








ប្រភព៖ Mean Sonyta