ក្នុងថ្ងៃបុណ្យអ៊ុំទូកទី២ សមត្ថកិច្ចរាជធានីភ្នំពេញ ក្របួចបានក្រុមចោរឆក់វ័យក្មេង ចំនួន៦នាក់...!
-

ភ្នំពេញៈ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុច​មុខ​ហាង​សាំង​តេ​លា ផ្លូវ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ឬ​ស្សី​កែវ។ មានករណី​ឆក់​ទូរស័ព្ទដៃមួយ​ ដោយ​ជនសង្ស័យមាន២នាក់ មានឈ្មោះ ថុ​ន បុរី ភេទ​ប្រុស​អាយុ ១៨ឆ្នាំ មុខរបរ​គ្មាន (មាន​សារធាតុ​ញៀន) ជាអ្នកបើក​ម៉ូតូ​ម៉ាក ប៊ីត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HD -2002។ ម្នាក់ទៀត មានឈ្មោះ និ​ត ចន្ថា ភេទ​ប្រុស​ អាយុ១៩ឆ្នាំ ​មុខរបរ​ជាង​ឡាន (មាន​សារធាតុ​ញៀន) ជា​អ្នកធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទដៃបុរសម្នាក់ មាន​ឈ្មោះ សុខ ភារ​ម្យ ភេទ​ប្រុស​ អាយុ៤០ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ០៨៩ ផ្លូវ​រថភ្លើង​ក្រុមទី៩ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ។ បានសំរេច តែត្រូវសមត្ថកិច្ចស្ទាក់ចាប់បានវិញ។

ក្រោយពីចាប់បានជនសង្ស័យទាំង២នាក់រួចមក សមត្ថកិច្ចធ្វើការកំណត់ជនសង្ស័យជាបក្ខពួក ចំនួន៤នាក់ទៀតមានឈ្មោះ ផេង ដា​រ៉ាត់ ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល (មាន​សារធាតុ​ញៀន) ជាបក្ខពួក។ ឈ្មោះ គក់ រតនា ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​ជាង​ម៉ូតូ ស្នាក់នៅ​ភូមិ​ប្រាសាទ ឃុំ​ឈ្វាំង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល (គ្មាន​សារធាតុ​ញៀន) បក្ខពួក។ ឈ្មោះ រ៉​ន រុំ ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល (គ្មាន​សារធាតុ​ញៀន) បក្ខពួក។ ឈ្មោះ​ ហម បញ្ញា ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិធំ​សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ភ្នៅ (មាន​សារធាតុ​ញៀន) បក្ខពួក។

សម្ភារៈ​ដកហូត​បានរួមមានៈ ម៉ូតូ២គ្រឿង​ ម៉ាក​ ប៊ីត ពណ៌​សលាយ​ខៀវ១គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HD-2002 (ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព) និង​មួយគ្រឿងទៀត ម៉ាក C110 ពណ៌ខ្មៅ ស៊េរី២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BQ-1086។ ទូរស័ព្ទ​ចំនួន៤គ្រឿង ម៉ាក​អាយ​ហ្វូ​ន​ភ្លើ​ស ពណ៌​ខ្មៅ១គ្រឿង (ជា​របស់​ជនរងគ្រោះ) ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច ពណ៌​ស១គ្រឿង របស់​ជនសង្ស័យ និង​ម៉ាក​នូ​គា (អ៊ិន​ចុច​ពិល៣គ្រឿង) របស់​ជនសង្ស័យ។

ឃាត់ខ្លួន​ជនសង្ស័យ​ទាំង៦នាក់ ត្រូវបាន​បញ្ជូនទៅ​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ កសាង​សំណុំរឿង និង​បន្តធ្វើ​ការស្រាវជ្រាវ​រក​បក្ខពួក​បន្ថែម ដើម្បី​បញ្ជូនមក​អនុវត្តន៍​តាម​និតិ​វិធី ៕