ប្រុងប្រយ័ត្ន...ចាប់បានស្រោមអនាម័យម៉ាក Durex និង Okamoto ក្លែងក្លាយ ជាង៥០០,០០០ ប្រអប់ ដែលធ្វើឲ្យខ្សោយប្រដាប់ភេទ ឬក៏អាចបង្កឲ្យ....
-

ចិន៖ ប៉ូលិស​របស់​ប្រទេស​ចិន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ និងរឹបអូសស្រោមអនាម័យជា៥០០,០០០ ប្រអប់ ។


បើយោងតាមកាសែត Thepaper.cn បានរាយការណ៍កាលពីថ្ងៃច័ន្ ទទី១៩ ថា៖ ស្រោមអនាម័យក្លែងក្លាយដែលបានដាក់ក្នុងប្រអប់ ដែលបានបោះពុម្ពជាមួយនឹងម៉ាកយីហោធំ ៗ ដូចជា Durex និង Okamoto ត្រូវបានលក់ទៅឲ្យម៉ូយតាមផ្សារទំនើបផ្សេងៗ។


នៅក្នុងខែមីនានាយកដ្ឋានប៉ូលីស Cangnan នៅក្នុងខេត្ត Zhejiang បានរកឃើញស្រោមអនាម័យក្លែងក្លាយជាច្រើននៅក្នុងតំបន់របស់ពួកគាត់។ ការស៊ើបអង្កេតនេះ បានរកឃើញថាមានការផលិតជាច្រើន នៅក្នុងខេត្តផ្សេងទៀត។


បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៦ ខែប៉ូលីសបានធ្វើការវាយឆ្មក់នៅខែសីហា នៅទីតាំងចំនួន ១២ កន្លែង នៅក្នុងខេត្ត Zhejiang ខេត្ត Henan និងខេត្ត Hubei ជាដើម។


មន្រ្តីប៉ូលីសបាននិយាយថា ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញកម្មករជាច្រើននាក់ កំពុងផលិតស្រោមអនាម័យក្លែងក្លាយបែបនេះ។ ប៉ូលីសបានបន្តទៀតថា  ស្រោម​ទាំង​នោះ មាន​គុណភាព​អន់ ព្រោះ​ផលិត​ចេញ​ពី​របស់​ថោកៗ និង​គ្មាន​សុវត្ថិភាព​ឡើយ។ អ្នក​ប្រើ​ប្រាស់ អាច​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ ហើយ​ក៏​អាច​ភ្លាត់​ស្នៀត រហែក​ស្រោម​ដោយ​ចៃដន្យ ពេល​កំពុង​ប្រតិបត្តិការ​លើ​សមរភូមិ។ចំពោះស្រោម​ក្លែង​ក្លាយ​ទាំង​នោះ មាន​ជាតិ​លោហៈ​ដែល​ចេញ​ពី​ម៉ាស៊ីន ហើយ​មាន​ផល​ប៉ះ​ពាល់​ដល់​ស្បែក និង​ប្រដាប់​ភេទ រហូត​អាច​ឈាន​ទៅ​ដល់​ការ​ខ្សោយ​ប្រដាប់​ភេទ។ 


មន្រ្តីប៉ូលីសលោក Zheng Xidan បាននិយាយថា "យើងបានឃើញពីរបៀបដែលពួកគេត្រូវបានបង្កើតឡើង ក្នុងខេត្តHenan និងHubei  ដោយពួកគាត់បានយកប្រភេទប្រេងឆៅនិងមិនមានក្នុងការផលិតស្រោមអនាម័យ" ។


ស្រោមអនាម័យក្លែងក្លាយទាំងនោះត្រូវបានគេលក់ក្នុងតម្លៃពី ១ ទៅ ២ យាន់ក្នុងមួយប្រអប់ខណៈដែលអ្នកដែលមានតម្លៃពី ២០ (១២០០០​រៀល)  ទៅ ១៥០ យ័ន (៨០០០០​រៀល)។



Source: CNA/hm