ពិរោះ​ណាស់ IDOL!...ទេព​ ពិសិដ្ឋ​ ច្រៀងរួមគ្នាជាមួយ រ៉េត​ រ៉ែន កក្រើកឆាកតន្ត្រី ICHITAN តែម្តង...(មានវិដេអូ)
-

ទស្សនិកជនជាច្រើនពិតជាបានស្គាល់ម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់​ពិភព​លោក​ The Voice Kids Cambodia រដូវកាលទី​២​ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។


ម្ចាស់ពានរូបស្រស់ប្អូនប្រុស ទេព​ ពិសិដ្ឋ​ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ក៏ដូច Fan ជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ក្នុងឆាកតន្រ្តី ICHITAN នៅក្នុងថ្ងៃពិធីបុណ្យអ៊ុំទូកម្តងទៀតហើយ ជាហេតុធ្វើឲ្យទស្សនិកជនកាន់តែរំភើបជាមួយម្ចាស់ពានរូបនេះ។


យ៉ាងណាមិញ នៅក្នុងថ្ងៃពិសេសនោះផងដែរ ក៏មានវត្តមានដៃគូរចម្រៀងដ៏ពិសេសក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរនោះ គឺប្អូនប្រុស រ៉េត​ រ៉ែន​ ក៏បានបង្ហើរសំនៀងយ៉ាងពិរោះ មិនថាបទបុរាណ បទសម័យ គឺប្អូនប្រុសធ្វើបានយ៉ាងល្អ។


នៅក្នុងថ្ងៃប្រារព្ធពិធីបុណ្យអ៊ុំទូកនោះផងដែរ ប្អូនប្រុសទាំងពីរក៏បានចាប់ដៃរួមគ្នាក្នុងបទចម្រៀងមួយបទដែលមានចំណងជើថា "បែកគ្នាយូរពេកឡើងភ្លេចមុខអូន" ដែលធ្វើបងប្អូនហោរសប្បាយឡើងពេញឆាកតន្រ្តីតែម្តង។


បើចង់ដឹងថាពិរោះខ្លាំងប៉ុនណានោះ តោះទស្សនាទាំងអស់គ្នា: