Wow...! បន្ទប់ទឹកសាធារណៈ ក្នុងឱកាសបុណ្យអុំទូក ឆ្នាំ២០១៨ ស្អាតកប់ដូចវីឡាកូនកាត់ចឹង
-

បង្គន់សាធារណៈថ្មី នៅសួនប្រាជ្ញាបារមីជ្រោយចង្វារ បានដាក់អោយដំណើរការថ្ងៃនេះ! បង្គន់សាធារណៈចំនួន ៥៩៧បន្ទប់ តម្លើងនៅទីតាំងចំនួន ៣១កន្លែង ក្នុងតំបន់សប្បាយភាព ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតម្លើងសម្រាប់ដាក់អោយប្រើប្រាស់ជូនប្រជាពលរដ្ឋ និងកីឡាករអុំទូកនៅមណ្ឌលស្នាក់នៅ ដោយឥតបង់ប្រាក់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕