ពិតជាសាហាវខ្លាំងណាស់! បុរសល្មោភជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីចាប់រំលោភទារក អាយុ១១ខែម្នាក់ បានសម្រេច រួចសម្លាប់ចោលយ៉ាងព្រៃផ្សៃ
-

ម៉ាឡេស៊ីៈ បុរសជនជាតិម៉ាឡេសុីម្នាក់ អាយុ៣៦ឆ្នាំ ត្រូវបានគេចោទប្រកាន់កាលពីថ្ងៃសុក្រទី២៣ ខែវិច្ឆិកា ជាមួយឃាតកម្ម​លើការរំលោភនិងស្លាប់ទារក អាយុ១១ខែ។ ទារិកា Zara បានស្លាប់កាលពីសប្តាហ៍មុន បន្ទាប់ពីនាង​ត្រូវបានគេចាប់រំលោភ នៅក្នុងករណីមួយ​ ដែលបានបណ្តាល​ឱ្យមាន​ការផ្ទុះកំហឹងនៅម៉ាឡេស៊ីជាខ្លាំង។

Hazmi Majid (ជនសង្ស័យ) បានងក់ក្បាល នៅពេលការចោទប្រកាន់នេះ ត្រូវបានអានឱ្យគាត់នៅចំពោះមុខចៅក្រម Fadzilatul Isma Ahmad Refngah។ គ្មានការអង្វរណាមួយត្រូវបានកត់ត្រាពីជនជាប់ចោទឡើយ។

ម្តាយរបស់ក្មេងស្រីម្នាក់ ដែលបានស្លាប់ក្រោយពីនាង ត្រូវបានគេចាប់រំលោភ បាន​និយាយបន្ទាប់ពីរឿង​ក្តីនេះបាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំងនៅម៉ាឡេស៊ី។ នាង Zara អាយុ១១ខែ បានស្លាប់កាលពីថ្ងៃសុក្រទី៩ ខែវិច្ឆិកា បន្ទាប់ពីបុរសជាជនជាតិម៉ាឡេសុី  បានធ្វើសកម្មភាព​ចាប់​រំលោភនាង។

ម្តាយរបស់នាងឈ្មោះ Noraihan Ab Aziz អាយុ២២ឆ្នាំ បានប្រាប់លោក Bernama ថា "បេះដូងខ្ញុំស្ទើរនិងគាំង​លេងដើរទៅមុខ ដោយសាតែលឺថា មានរឿងដ៏អាក្រក់បានកើតឡើងចំពោះ Zara ដែល​ជា​កូន​ស្រីរបស់​នាងគាត់​ដែល​ទើបតែមានអាយុ១១ខែតែប៉ុណ្ណោះ ដែលត្រូវបានបុរសជាជនជាតិម៉ាឡេសុី ចាប់រំលោភនិងធ្វើសកម្មភាពដ៏អាក្រក់ទៅលើ Zara រហូតដល់ស្លាប់។ ដរាបណាករណីរបស់ Zara មិនត្រូវបានដោះស្រាយ ហើយដរាបណាជនល្មើស​មិនត្រូវបានដាក់​ទណ្ឌកម្មខ្ញុំនឹង មិនមាន អារម្មណ៍ស្ងប់ឡើយ។ ខ្ញុំទុកសំណុំរឿងនេះឱ្យប៉ូលីសស៊ើបអង្កេតនិងចាត់វិធានការសមស្របទៅតាមផ្លូវច្បាប់។

អ្នកស្រី Noraihan និងប្តីរបស់អ្នកស្រី Muhammad Zainal Abduk Rahaman អាយុ២៧ឆ្នាំ និង​កូនប្រុសរបស់គេ​ឈ្មោះ M​uhamad Alif Zamani អាយុ៤ឆ្នាំ បានវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ឈ្មោះ Rantau Panjang នៅ Kelantan ដែលពួកគេបានរៀបចំចញ្ចុះសព Zara កាលពីថ្ងៃសៅរ៍។

បន្ទាប់ពីមានករណីនេះបានកើតឡើងមក ធ្វើអោយមានអ្នកនៅក្នុងបណ្តាញសង្គម​ហ្វេសប៊ុក ​មានការភ្ញាក់ផ្អើល​និងចង់ដឹងរឿង​ករណីចាប់រំលោភទារកអាយុ១១ខែនេះ។ បន្ទាប់ពីការស្លាប់របស់នាង ម្តាយរបស់ Zara នៅតែមានសេចក្តីតក់ស្លុតរន្ធត់ជាខ្លាំង  ហើយអារម្មណ៏របស់នាង នៅតែនឹករលឹកស្រលាញ់កូនរបស់នាងណាស់។ នាងក៏បានបង្ហោះរូបថតរបស់នាងជាមួយ Zara, នៅក្នុងមន្ទីរពេទ្យនិងពិធីបុណ្យសពរបស់នាងផងដែរ។

លោកស្រី Noraihan ដែលធ្វើការជាអ្នកប្រតិបត្តិកររោងចក្រនៅ Bandar Baru Bangi ក្បែរទីក្រុងគូឡាឡាំពួ បាន​និយាយថា នាងមិនដែលរំពឹងថារឿងបែបនេះ នឹងកើតឡើងដល់កូនរបស់នាងទេ។ នាងបាននិយាយថា មន្ទីរពេទ្យនេះ បានហៅនាងកាលពីល្ងាចថ្ងៃពុធ មុនហើយប្រាប់នាង​ថា ទារករបស់នាងស្ថិតក្នុងស្ថាន​ភាព​ធ្ងន់ធ្ងរ។ អ្នកស្រីនីណៃហាន់ បាននិយាយបន្តថា "អ្នកថែរក្សាក្មេងបានហៅខ្ញុំប្រាំដង ប៉ុន្តែ​ទូរស័ព្ទរបស់ខ្ញុំបាន​គ្របដណ្តប់​ទៅដោយ​តំបន់​ក្រៅសេវា" ។នៅពេលមកដល់មន្ទីរពេទ្យនាងមាន អារម្មណ៍សោកស្តាយ​យ៉ាងខ្លាំង​ ប៉ុន្តែស្វាមីរបស់នាង​ស្ងប់ស្ងាត់​ហាក់ដូចជាគ្មានអ្វីកើតឡើងនោះទេ។

អ្នកស្រីណយហាន់បាននិយាយថា រយះ ខែមកហើយបន្ទាប់ពីគាត់បាន​បង្ហោះនៅ​លើ​ហ្វេសប៊ុក ស្វែងរកនរណាម្នាក់ដើម្បីថែរក្សា Zara។ អ្នកថែទាំទារកបានទាក់ទងនាង ហើយនិយាយថា នាងអាចមើលថែ Zara បានល្អ​ណាស់ដោយ​អ្នកស្រី​មិនចាំ​បាច់​ព្រួយ​បារម្មណ៏ឡើយ។ អ្នកស្រីណយហាន់ បាននិយាយថា "ខ្ញុំបានទៅជួបនាងហើយពីរបៀបដែលនាង​និយាយមក​ខ្ញុំ ហើយខ្ញុំមិន​ឃើញអ្វីដែល​គួរ​អោយ​សង្ស័យនោះទេ"។ ប៉ុន្តែនៅពេលនោះស្វាមីនិងកូនប្រុសរបស់គាត់មិនបាននៅផ្ទះទេ។

អ្នកស្រីណាន់យ៉ាន បាននិយាយថា នេះជាមេរៀនសំរាប់គ្រួសារនាងហើយ ផ្តល់ដល់ឪពុកម្តាយ​ដទៃទៀត ​ដើម្បីប្រុងប្រយ័ត្នបន្ថែម​នៅពេលជ្រើសរើសអ្នកថែទាំក្មេង។ កូនប្រុសនិងប្ដីរបស់នាងត្រូវបានចាប់ខ្លួន ប៉ូលីសបាននិយាយថា ប្តីដែលធ្វើការជាអ្នកកាត់សក់បានធ្វើតេស្តរកឃើញមេតំហ្វេតាមីនវិជ្ជមាន ៕

កែសម្រួលដោយ: ផានិត

សុំទោសចំពោះការបកប្រែអត្តបទទាំងអស់នេះ បើមានចំណុចណាមិនសមរម្យ សូមបងប្អូនជួយ Comment ខាងក្រោមនេះ យើងខ្ញុំនិងកែសម្រួលអោយល្អឡើងវិញ អរគុណ