កុមារា យន់ តុលា បង្ហើរសំនៀងយ៉ាងពិរោះ លើឆាកតន្រ្តី ខារ៉ាបាវ​ ធ្វើឲ្យទស្សនិកជនហោរពេញឆាកតន្រ្តីតែម្តង...(មានវិដេអូ)
-

កុមារា យន់ តុលា ជាបេក្ខជនក្នុង​កម្មវិធី​ប្រលងចម្រៀង​កុមារ​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Kids Cambodia រដូវកាលទី​២​ ជាបេក្ខជនម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែកបងប្អូន យ៉ាងច្រើនក្នុងប្រទេសកម្ពុជា។


យ៉ាងណាមិញ កាលពីថ្ងៃយប់ម្សិលមិញ ប្អូនប្រុស យន់ តុលា ក៏បានបង្ហាញវត្តមាន ជាមួយនឹងបទចំរៀងយ៉ាងពិរោះដែលមានចំណងជើងថា "ខ្ញុំលែងត្រូវការស្នេហា" ស្រែកឡើងកក្រើកឆាកតន្ត្រីខារ៉ាបាវ​តែម្តង។


ដោយឡែក អ្នកគាំទ្រជាច្រើន បានស្រែកច្រៀងតាមប្អូនប្រុស និងបង្ហាញពីសេចក្តីស្រលាញ់ពេញចិត្ត ចំពោះ ទឹកដមសំលេង ព្រមជាមួយនឹងរូបសម្បតិ្តរបស់ប្អូនប្រុសទៀតផង។ ក្នុងបទចំរៀងពីបទ ពិតជាពិរោះខ្លាំងមែនទែន ធ្វើឲ្យអ្នកគាំទ្រស្រែកហោរកញ្ជ្រៀវពេញឆាកតែម្តង។


មានវិដេអូ៖



ដោយ៖ កញ្ញា