ភ្នំពេញៈ កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៤៣៦ ក្រុម៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ តាមប្រភពស្រ្តីជាប្រពន្ធមានឈ្មោះ អ៊ុំ ស៊ុន្នី អាយុ៥៣ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅ ផ្ទះកើតហេតុ។ បានយំរៀបរាប់បា្រប់សមត្ថកិច្ចថា បុរសចំណាស់ជាប្តី មានឈ្មោះ តាំង ឡោ អាយុ៦២ឆ្នាំ មន្រ្តីចូលនិវត្តន៍ មានទីលំនៅផ្ទះកើតហេតុ និងនៅមណ្ឌល៣១៧ កោះស្លា ស្រុកឈូក ខេត្តកំពត។ គាត់ទើបតែបានគ្នាជាប្តីប្រពន្ធ៣ឆ្នាំនេះទេ គ្រាដែល គាត់ជាម៉េម៉ាយកូន២នាក់ ចំណែកប្រុសចាស់ខាងលើ ជាពោះម៉ាយកូន៥នាក់ ប្រពន្ធលែង ក៍មានចិត្តប្រតិព័ទ្ធ ស្រឡាញ់គ្នា រៀបការជាប្តីប្រពន្ធត្រឹមត្រូវ ស្របច្បាប់ មានទាំងចុះលិខិតអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ ហើយក្រោយពីបានគ្នាអស់រយៈកាល៣ឆ្នាំ ពុំមានកូនឡើយ ។

ប្រភពបន្តទៀតថា ភាគីខាងតាចាស់មែនពិត តែចិត្តកម្លាំងរឿងលើគ្រែនៅបាន ឃើញស្រីមិនបានហ្មង ហើយគាត់ក៏មិនថា មិនស្តី ព្រោះស្រីចាស់ជ្រេទៅហើយ ខ្សោយអស់អារម្មណ៍ ស្រាប់តែនៅនៅយប់កើតហេតុនេះ គាត់ជាប្រពន្ធបានទទួលដំណឹងថា តានៅបានចិត្តស្រឡាញ់ មានភ្លើងប្រច័ណ្ឌប្រពន្ធទី២របស់គាត់ ដែលបានលែងលះគ្នាច្រើនឆ្នាំហើយនោះ ក៏មិនស្តីមិនថា តាខ្លាចយាយ រករឿង បែកគំនិតអុកឡុក ឡូរឡា ឈ្លោះទាំងយប់ រហូតដល់ប្រើកណ្តាប់ដៃវាយលើយាយប៉ោងភ្នែក ជាំស្នាមថ្ពាល់យាយម្ខាង វាយបំផ្លិចបំផ្លាញ របស់ទ្រព្យក្នុងផ្ទះខ្ទេច យាយខឹងរត់ចេញទៅប្តឹងប៉ូលីស ចាប់ឃាត់ខ្លួនតាទាំងយប់ ៕
