ភ្នំពេញ ៖ មានអតិថិជនម្នាក់របស់ ជា សុខគាង ម្ចាស់ទីតាំងលក់គ្រឿងតុបតែងរថយន្ត កំពុងកើតទុកមិនសុខចិត្ត ខណះពេលដែរគាត់យករថយន្តមកបិតស្កុត និងមានការធានា តែអតិថិជនយករថយន្តទៅជិះមិនបានប៉ុន្មានថ្ងៃផង ក៏មានរបើកស្កុត ហើយយករថយន្តមកបិតវិញស្រាប់តែទីតាំងនោះមិនទទួលខុសត្រូវ ។ ដោយទីតាំងខាងលើនោះ ស្ថិតផ្ទះលេខ២២១ ផ្លូវលេខ១១០ កែងផ្លូវ៥៥ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមសម្ដីបុរសម្នាក់ដែលជាអតិថិជនរបស់ទីតាំងខាងលើ និងសុំមិនបញ្ចេញាឈ្មោះ បានប្រាប់ឲ្យដឹងថា រូបគាត់បានយករថយន្តរបស់ខ្លួនទៅបិតស្កុតនៅទីតាំងខាងលើ អស់តម្លៃ130$ ដោយមានការធានារាល់ការខូចខាត ទីតាំងនោះគេនិងបិតឲ្យដូចដើមវិញ ក៏ប៉ុន្តែបុរសខាងលើយករថយន្តរបស់ខ្លួនពេលដែលបិតស្កុតហើយទៅជិះមិនទាន់បាន១សប្ដាហ៍ផង ស្រាប់តែរបើកស្កុត និងហើប ហើយពេលរូបគាត់យករថយន្តមកបិតម្ដងទៀត(ជួសជុល) ខាងទីតាំងនោះមិនទទួលខុសត្រូវ ធ្វើឲ្យរូបគាត់អាកអន់សម្ពោនចិត្តជាខ្លាំង ហើយរូបគាត់មិនចង់មានរឿងវែងឆ្ងាយ ក៏យករថយន្តរបស់ខ្លួនទៅបិតកន្លែងផ្សេងតែម្ដង ។

បុរសរងគ្រោះខាងលើ ក៏បានផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នបំផុតចំពោះមនុស្សមិនស្គាល់ចិត្ត និងស្គាល់គេច្បាស់ ជៀសវាងមានការកេងចំណេញផលប្រយោជន៍ពីយើង ។ ពាក់ព័ន្ធនិងករណីខាងលើនេះ ភ្ងាក់ងារសារព័ត៌មានយើងខ្ញុំមិនអាចទាក់ទងនិងម្ចាស់ទីតាំងខាងលើបាននោះទេ ហើយក្រុមការងារយើងនិងឆ្លើយបតនៅពេក្រោយ៕



ដោយ៖ ភារ៉ា