ពិតជាស្រស់ស្អាតខ្លាំងណាស់ !! កញ្ញា រ៉េត ស៊ូហ្សាណា បានឆកយកបេះដូងរបស់ទស្សនិកជនដោយសារតែ ការតែងខ្លួនបែបនេះ...!!
-

ភ្នំពេញ៖  កញ្ញា រ៉េត ស៊ូហ្សាណា ជាតារាពន្លកថ្មី ដែលតារាចម្រៀងវ័យក្មេង និងមានសំឡេងពីរោះទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ នាពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនី ហ្វេសប៊ុកផ្លូវការរបស់កញ្ញា រ៉េត ស៊ូហ្សាណា គ្រាដែលនាងសម្ដែងនៅលើឆាកប្រគំតន្រ្តីមួយ បានឆក់បេះដូងមហាជន ពិសេសហ្វេនៗ ដែលជាអ្នកគាំទ្រជាច្រើន ឲ្យចាប់អារម្មណ៍និងលាន់មាត់សរសើរ ពីសម្រស់ដ៏ស្រស់ឆើតរបស់នាង ក្នុងឈុតសម្លៀកបំពាក់ប្រៀបបីដូចជាព្រះនាងតូច។

ដោយឡែក បើក្រឡេកទៅមើលពីរូបសម្រស់ របស់ម្ចាស់បទ «ត្រូវការកម្លាំងចិត្ត» រូបនេះវិញ ហ្សាណា នាងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដូចគ្នា ស្រស់ស្អាតមិនចាញ់ទៅនឹងតារាស្រីដទៃ នៅក្នុងសង្គមសិល្បៈនោះឡើយ។

នៅក្នុងនោះ ហ្សាណា នាងបានគ្រងនូវរ៉ូបវែង អមទៅដោយម្កុដផ្លេកៗ ដែលមើលទៅពិតជាស្រស់ស្អាតខុសពីសព្វដង ខណៈធ្វើឲ្យទស្សនិកជនឃើញហើយ លាន់មាត់សរសើរគ្រប់ៗគ្នា ពីក្រមុំរូបស្រស់នេះតែម្តង ៕