កូនពៅរបស់តារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្តិ សិរីវុឌ្ឍ គឺជាតារាចម្រៀងម្នាក់នៅក្នុងចំណោមបងប្អូនទាំងពីរនាក់ទៀតរបស់គាត់ ហើយគាត់ពិតជាទទួលបាននៅការចូលចិត្តនិងស្រឡាញ់ពីសំណាក់អ្នកគាំទ្ររបស់ខ្លួនរួមជាមួយនិងសម្លេងពិរោះនិងរូបសម្រស់ដែលស្រស់ស្អាតនោះបានធ្វើ់ឲ្យគាត់កំពុងតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បះ។

សំអាងលើល្បីល្បាញរបស់ Cristiano Ronaldo ធ្វើឲ្យគេសម្រេចបានលទ្ធផលធំជាច្រើននោះ ពិតជាមិនចម្លែកទេ ដែលមនុស្សជាច្រើនលើពិភពលោក បានដាក់ចិត្តស្រឡាញ់គាំទ្រ និងព្យាយាមធ្វើតាមគំរូរបស់ idol របស់ពួកគេ ក្នុងរាប់ទាំងក្នុងជួរកីឡាករ និងរហូតដល់សិល្បករ។

កូនពៅរបស់តារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្តិ សិរីវុឌ្ឍ ក៏ជាម្នាក់ក្នុងចំណោមនោះដែរ។ ថ្មីៗនេះ ទើបលេចចេញវីដេអូឃ្លីបខ្លីមួយ ដែលបានបង្ហាញច្បាស់ថា រូបគេ គឺជាអ្នកគាំទ្ររបស់កីឡាករព័រទុយហ្គាល់ ក្នុងនោះរួមទាំងលេខអាវ កាយវិការឈរ ត្រៀមស៊ុតប៉េណាល់ទី របៀបអបអរគ្រាប់ចូល និងរបៀបលេងក៏ដោយ គឺគេបានធ្វើព្យាយាមធ្វើឲ្យដូច ស្រដៀងនឹង idol របស់គេដែរ។

មានវីដែអូ៖