កាលពីម្សិលមិញនេះ មានគណនីហ្វេសបុកនារីស្រស់ស្អាតម្នាក់ ដែលមានឈ្មោះ Gov Uy Teang បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងពិធីភ្ជាប់ពាក្យរបស់កញ្ញា រួមទាំងពាក្យពេចន៍ប៉ុន្មានឃ្លា ធ្វើឱ្យមហាជនជាច្រើនមានការណ៏ភ្ញាក់ផ្អើល រហូតចែករំលែកជាង២ពាន់ដង ត្រឹមពេលយ៉ាងខ្លី។

ជាការពិតណាស់ នារីជាច្រើនពិតជាចង់ទទួលបានផ្កាស្លា ជំនួសផ្កាកុលាប ដើម្បីភាពជឿជាក់ និងការតស៊ូជាមួយមនុស្សដែលខ្លួនស្រលាញ់។ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺនារីដ៏ស្រស់ស្អាតរូបនេះ បានសរសេរថាៈ “អរគុណសម្រាប់ការផ្ដល់តម្លៃ អោយអូន Long Chhai រយៈពេល៤៦ថ្ងៃ ដែលមិននឹកស្មានដល់ ថ្ងៃពិសេសក្នុងជីវិត។ អរគុណប៉ា និងម៉ាក់ ដែលមានផ្ដល់កំណើតអោយកូនថ្ងៃនេះ អរគុណបងប្អូន មីងមា ទាំងអស់ដែលបានចូលរួម អបអរសាទរ កុំបាញ់អូនទៀត អូនផុសហើយ” ។

អ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលទៅ Comment និងចែករំលែកការបង្ហោះនោះ ដោយមានពាក្យពេចន៍ជូនពរជាច្រើន។ ក្នុងចំណោមនោះ មានអ្នកសរសើរខាងប្រុស ដែលបង្ហាញក្ដីស្នេហ៍ពិត ហ៊ានចូលដល់ឪពុកម្ដាយ មិនអូសបន្លាយយូរ។ ចំណែកអ្នកខ្លះ បាននិយាយរៀបរាប់ពីស្នេហាខ្លួន រយៈពេលរាប់ឆ្នាំ បែរជាមិនអាចចេញជាផ្លែផ្កាអ្វី ក្រៅពីការឈឺចាប់ និងការរង់ចាំយ៉ាងយូរ ៕













