ជួយយកតែបុណ្យផងចុះ...ហេតុតែក្រស៊ូចូលព្រៃរកផ្កាលក់អកុសលធ្លាក់ពីលើដើមឈើដេកឈឺ០៣ខែហើយ ពេលនេះកូនតូចៗដាច់ស្បៀងអស់អាហារហូបហើយ !
ណារ៉ា
-

កាលពីថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០១៨កន្លងទៅ មានផេកហ្វេសប៊ុកឈ្មោះ តុលា សង្ឃឹមថា ភាពយុត្តិធម៌ ពិតជាមានលើលោក បង្ហោះសារស្វែងរកជំនួយជួយដល់គ្រួសារមួយនៅភូមិពូជ្រៃចាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដែលកំពុងជួបបញ្ហាខ្វះស្បៀង ហើយដេកឈឺគ្មានប្រាក់ព្យាបាល០៣ខែហើយ ។

22/11/2018 សូមគោរពលោក លោកស្រី លោកជំទាវ ឧកញ៉ា ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំបាទសូមផុសជុំនួសជនរង់គ្រោះឈ្មោះ យស ហៀ ភេទប្រុស អាយុ32 ឆ្នាំ ជនជាតិពូនង រស់នៅភូមិពូជ្រៃចាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយមូលហេតុខ្វះខាតស្បៀងអាហារសំរាប់ចិញ្ចឹមក្រុមគ្រួសារក៏សម្រេចចិត្តទៅរកផ្កាអ៊ុកគីដេក្នុងព្រៃហើយក៏ធ្លាក់ពីលើដើមឈើអស់រយៈពេល3ខែមកហើយ ពេលនេះគាត់គ្មានលុយទិញអង្គហូបទេ កូនៗ4នាក់នៅតូចៗ ប្រពន្ធរវិលមើលថែគាត់ ហើយគាត់សូមណូមពរសប្បុរស់ធម៍ជួយគាត់តាមអាចជួយបាន សូមណូមពរដល់លោក កើយ រដ្ឋា មេឃុំពូជ្រៃ និងលោកមើល សឿន អភិបាលស្រុកពេជ្រាដា ចុះមកមើលនិងសួរសុខទុកគាត់ផង លេខជនរង់គ្រោះ 0978287240 ។