ទូកងវែងជាងគេលើពិភពលោករបស់ប្រទេកម្ពុជាពេលនេះត្រូវបានបង្ហាញរូបរាងនៅវាលព្រះមេរុ ដើម្បីឲ្យសាធារណៈជនបានទស្សនា ! (មានវីដេអូ)
ភ្នំពេញៈ ទូកងវែងជាងគេលើពិភពលោក ត្រូវបានបំបែកឯតទគ្គកម្ម ពិភពលោក Guinness World Records កាលពីថ្ងៃទី១២ វិច្ឆិកា។ ទូកងវែងជាងគេលើ ពិភពលោក មានចំណុះរហូតទៅដល់១៧៩នាក់ បានប្រកាសបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោក គឺចង់បញ្ជាក់រំលឹកថ្ងៃ រំដោះជាតិ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ពលរដ្ឋខ្មែរ។

ទូកងវែងជាងគេលើពិភពលោក ដែលហៅឈ្មោះថា កម្ពោជិកបុត្តាខេមរាតរី បានរំកិលខ្លួនមកដល់គោលដៅ កំណត់នៅវាលព្រះមេរុ មុខសារមន្ទីរជាតិ ខាងជើងជាប់ព្រះបរមរាជវាំង ដើម្បីដាក់តាំងបង្ហាញឲ្យសាធារណៈជនទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៤-៣០ វិច្ឆិកា ខាងមុខ។

សម្រាប់ថ្ងៃបុណ្យអុំទូកកន្លងមកថ្មីៗនេះ ក៏បានអុំបង្ហាញរូបរាង នៅលើដងទន្លេផងដែរ ដើម្បីឲ្យពលរដ្ឋមកពីបណ្តារាជធានី-ខេត្តផ្សេងបានទស្សនា៕
(មានវីដេអូ)៖


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។