ទោះបីជាមិនបានកាន់ពានមែន តែទីផ្សារបស់ ឈៀងហេង ក៏មិនសូវចាញ់តារាល្បីប៉ុន្មានដែរ..! (មានវីដេអូ)
ភ្នំពេញ៖ កុមាររា ស៊ាប ឈៀងហេង ដែលប្រិយមិត្តបានស្គាល់ច្បាស់ហើយថា កុមារាម្នាក់នេះគឺជាកុមារាម្នាក់ដែលមានសម្តភាព ខាងអក្សរសាស្រ្តខ្មែរ ហើយក៏បានដាក់ពាក្យចូលប្រឡងនៅក្នុកម្មវិធី លំដាប់ថ្នាក់ពិភពលោកមួយមានឈ្មោះថា Cambodia Got Talent រដូវកាលទី២។

ទោះជាយ៉ាងណាក្តី បើទោះជាប្អូន ឈៀងហេង មិនទទួលបានជ័យលាភីនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ តែគេសង្កេតឃើញថាប្អូនហាក់មានសំណាង ទទួលបានទីផ្សារខាងសិល្បៈមិនធម្មតានោះទេ ព្រោះរូបប្អូនតែងតែមានវត្តមានបង្ហាញមុខលើឆាកតន្ត្រីជាច្រើន ក្រោយបញ្ចប់ការប្រឡង។

អ្វីដែលពិសេសនោះ មហាជនជាច្រើនពិតជាសរសើរដល់កុមារារូបនេះខ្លាំងមែនទែន ព្រោះថាបើទោះជាប្អូនមិនបានទទួលពានរង្វាន់ ក៏ប្អូនមានសមត្ថភាព និងមានឱកាសអាចបង្ហាញមុខលើឆាកតន្ត្រីផ្សេងៗ ដើម្បីបម្រើអារម្មណ៍មហាជនដូចគ្នា៕

សូមបងប្អូនទស្សនាវិដេអូរបស់ប្អូននៅខាងក្រោម៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។