ខេត្តត្បូងឃ្មុំ ៖ ស្ត្រីមេមាយចំណាស់២រូបដែលមានជីវភាពទីទាល់ក្រលំបាក បានដង្ហោយហៅរកជំនួយសប្បុរសធម៌ជាបន្ទាន់ ដោយសារពួកគាត់មានវ័យជរា និង មានជម្ងឺប្រចាំកាយទៀតផង ហើយពឹងអាស្រ័យតែលើរបរដើ កោសខ្យល់ និង បោកខោអាវ បានប្រាក់បន្តិចបន្ទួចសម្រាប់ចិញ្ចឹមជីវិត៕

ស្ត្រីចំណាស់ទាំង២រូបនេះមានឈ្មោះ ណាង សុគន្ធ អាយុ៧៦ឆ្នាំ របរជាអ្នកដើកោសខ្យល់អោយអ្នកស្រុកតាមផ្ទញ រស់នីពីរនាក់កូនប្រុសឈ្មោះ ម៉ៅ រ៉ាម៉ូ អាយុ ជាង៣០ឆ្នាំ ជាជនពិការភ្នែកមើលពុំឃើញ និង ឈ្មោះ សឹម គឹមសាន អាយុ៦៩ឆ្នាំ កំពុងមានជម្ងឺឈឺធ្ងន់ធ្ងរ រស់នៅជាមួយកូនស្រីមេម៉ាយឈ្មោះ នី ស្រីរី អាយុ៣២ឆ្នាំ របរជាអ្នកដើរបោកខោអាវអោយអ្នកស្រុកតាមផ្ទះ គាត់ទាំង២នាក់រស់នៅ ភូមិស្លាបក្តោង ហៅ (ភូមិជប់) ឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕

តាមរយះ ហ្វេសប៊ុកតាម៉ៅ ញ៉ូ ពួកគាត់សូមអំពាវនាវទៅដល់សប្បុរសជនជិតឆ្ងាយ មេត្តាជួយសង្គ្រោះជីវិតចុងក្រោយរបស់ពួកគាត់ផង ព្រោះរបរសព្វថ្ងៃ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ស្ទើតែរកអង្ករច្រកឆ្នាំងមិនបាន ណាមួយវ័យចាស់ជរា ហើយមានជម្ងឺប្រចាំកាយទៀតផង៕ ០១០៩១៤៦៣៣។
