នៅក្មេងសោះ ចេះប្រើថ្នាំញៀន ចេះស្រឡាញ់ស្រី ចេះរំលោភ អនាគតចូលគុកបានសម្រេច!! យុវជនសង្ស័យម្នាក់បបួលសង្សារទៅរួមភេទក្នុងបន្ទប់ទឹកហ្គារ៉ាសសាំង TELA ត្រូវម្ដាយតាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
-

ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យតណ្ហាឡើងដល់កំពូល បានលួងលោមសង្សារចូលរួមភេទនៅក្នុងបន្ទប់ទឹកហ្គារ៉ាសសាំង TELAជាប់ផ្លូវ៣០ម៉ែត្របានសម្រេច តែត្រូវម្ដាយនារីរងគ្រោះមកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១៩ និង ០០នាទីជនរងគ្រោះឈ្មោះ ឌី ស្រីនិត បានដើរម្នាក់ឯងចូលទៅក្នុងបន្ទប់ទឹក របស់ការ៉ាស់សាំងតេលា ផ្លូវ៣០ម៉ែត្រ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ដើម្បីបត់ជើងតូច ពេលនោះជនសង្ស័យឈ្មោះ វង្ស សំណាង (ជាកម្មករលាងរថយន្តនៅក្នុងការ៉ាស់សាំងតេលា) បានឃើញជនរងគ្រោះឈ្មោះ ឌី ស្រីនិត ដើរចូលទៅក្នុងបន្ទប់ទឹក ក៏បានដើរចូលទៅតាមក្រោយ ហើយបានបិទទ្វារបន្ទប់ទឹកដាក់គន្លឹះ រួចបានធ្វើសកម្មភាពចាប់ជនរងគ្រោះឈ្មោះ ឌី ស្រីនិត ដោះខោអាវរំលោភសេពសន្ថវៈរហូតបានសម្រេច០១លើក ហើយជនរងគ្រោះឈ្មោះ ឌី ស្រីនិត ​ ក៏បានស្លៀកពាក់ខោអាវដើរចេញពីក្នុងបន្ទប់ទឹកមកវិញ ស្រាប់តែម្តាយបង្កើតឈ្មោះ សាម៉ល់ ស្រីនូ និង ក្រុមគ្រួសារបានមកដល់ ជនរងគ្រោះឈ្មោះ ឌី ស្រីនិត ក៏បាននិយាយរឿង ហេតុដែលត្រូវជនសង្ស័យឈ្មោះ វង្ស សំណាង ចាប់រំលោភ ឮដូចនោះឈ្មោះ សាម៉ល់ ស្រីនូ និង ក្រុមគ្រួសារ ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ វង្ស សំណាង យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមធ្វើការសាកសួរ និង បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ វង្ស សំណាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕