តាមការពិត ...ដើមឈើដែលកាប់នៅតំបន់ឧទ្យានជាតិអង្គរ គឺជាដើមឈើដែលងាប់រួចហើយទេ
ហ្វេសប៊ុក៖ ក្រោយការចែកចាយបន្តគ្នានៅក្នុងបណ្តាញសង្គមអំពីការកាប់ដើមឈើនៅក្នុងតំបន់ឧទ្យានជាតិអង្គរ ពេលនេះគណនី ហ្វេសប៊ុក ដែលមានឈ្មោះថា Sovannin Seng បានចេញមកបកស្រាយប្រាប់ក្រុមការងាររបស់Khmer News ថា “ដើមឈើ ដែលត្រូវបានកាប់នោះភាគច្រើនជាដើមថ្កូវនៅជាប់និងប្រាសាទភិមានអាកាស។ ហើយដើមឈើទាំងនោះវាបានងាប់ ដូច្នេះក្រុមការងារ ក៏សម្រេចកាប់វា ពីព្រោះខ្លាចវាបាក់ធ្វើអោយខូចខាតដល់ប្រាសាទ នឹងភ្ញៀវទេសចរណ៏។ ដើមឈើទាំងនោះត្រូវបានកាប់នៅនៅថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ២០១៨ ហើយដើមឈើដែលកាប់នោះមានតែ ២ដើមប៉ុណ្ណោះ”៕






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។