ភ្នំពេញ៖ តារាចម្រៀប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ ដែលបានសាងភាពល្បីល្បាញ និងទទួលបានគាំទ្រយ៉ាងខ្លាំងនោះ ពេលនេះក៏បានបង្ហោះសារសួររកម្ចាស់កាបូបប្រេនៗ ASK Brand មួយនេះទៅណ៎?

លោក ឆន សុវណ្ណារាជ ម្ចាស់បទ "អារម្មណ៍ពេលខូចចិត្ត" ក៏បានលើកជាសំនួរទៅកាន់ទស្សនិកជន ដែលស្រលាញ់ និងគាំទ្រលោក ឲ្យធ្វើការទស្សន៍ទាយមើលថា តើអ្នកណាម្នាក់ជាម្ចាស់កាបូបមួយនេះ?

ទន្ទឹមនឹងការលើកជាសំនួរនេះឡើង តារាប្រុសស្រស់សង្ហារូបនេះ ក៏បានបង្ហោះសារលើ IG ផ្ទាល់ខ្លួនថា "ទិញកាបូប ASKBrand យប់មិញ ម្ចាស់Brand ASKយកមកអោយដោយផ្ទាល់ដល់ឆាកតែម្តង?គួរអោយស្រលាញ់ម៉េស?
សាកទាយមើសថាញ៉ុមទិញកាបូបASK Brand size L មួយនេះ អោយពីណាគេ?ទាយត្រូវបានរង្វាន់ណា គឺច្រៀងអោយស្តាប់1បទ
សំនួរ÷
ទី1 ទិញប្រើខ្លួនឯង(ហាស ហាស ហា??មិនហ៊ានគិតទេ)
ទី2 ទិញអោយ Crush(តិចទិញអោយអ្នកដែលយកមកអោយញ៉ុមទេដឹង??ហាស ហា និយាយលេងទេ)
ទី3 ទិញអោយអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំ(ព្រោះវាធំងាយស្រួលហើយមើលទៅស័ក្តសមជាមួយគាត់ណាស់) រូសរាន់ឡើងសំនួរនឹងចំលើយដ៏មហាស្រួលមួយនេះផុតកំណត់ត្រឹមថ្ងៃនេះ សូមអរគុណ"។

ក្រោយពីធ្វើការបង្ហោះសាររួច ក៏មានអ្នកចូលរួមធ្វើការឆ្លើយនូវសំនួររបស់លោក ថា "ទិញឲ្យអ្នកម្តាយ"។

ទីបំផុត លោកក៏បានបង្ហាញមុខ ម្ចាស់កាបូបម៉ាកប្រេនៗ ហើយ នោះគឺ ដោយលោកបានរៀបរាប់យ៉ាងដូច្នេះថា "នេះហើយជាម្ចាស់កាបូប ASK Brand Size L គឺខ្ញុំទិញអោយអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំ ស្នាមញញឹមរបស់គាត់គឺជាក្តីសុខរបស់ខ្ញុំ បងប្អូនទាយត្រូវហើយ អប់អរសាទរផង តោះចង់បានបទអីខ្លះទំលាក់ចំណងជើងមកបាទ"។



















ដោយ៖ ក្រដាស់ស