កាលពីថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៨ ចៅខ្មែរ តារាសម្ដែងដំបូងគេដែលហ៊ានប្រកាសបើកចំហចូលរោងការស្នេហាភេទដូចគ្នា។
ក្រោយពីមង្គលការចៅខ្មែរ ត្រូវបានបញ្ចប់សព្វគ្រប់ក្រោមវត្តមានអ្នកសិល្បៈចូលរួមយ៉ាងច្រើនកុះកររួចមកក៏លេចឮដំណឹងថា ប៉ុបពី អាចជាអ្នកសិល្បៈបន្ទាប់ដែលហ៊ានប្រកាសចូលរោងការជាមួយស្វាមីវ័យក្មេងក្នុងពេលឆាប់ៗនេះ។

គូស្នេហ៍ភេទទី៣មួយគូទៀតគឺ ប៉ុបពី និងកំលោះសង្ហាវ័យក្មេង ប៊ីលី ប៊ីលី អំឡុងពេលនេះអ្នកទាំងពីរកំពុងតែមើលចិត្តថ្លើមគ្នាទៅវិញទៅមកមុនឈានដល់ថ្ងៃចូលរោងការ ព្រោះនាង មិនចង់ជួបស្នេហ៍បោកប្រាស់ម្ដងហើយម្ដងទៀត។

ប៉ុបពី ថា៖"រឿងចូលរោងការអត់ទាន់ច្បាស់ទេ ព្រោះខ្ញុំធ្លាប់ខកចិត្តច្រើនណាស់ដូច្នេះស្នេហាមួយនេះមុនចូលរោងការខ្ញុំ និងគាត់ត្រូវមើលចិត្តថ្លើមគ្នាឲ្យបានយូរសិន។ តែខ្ញុំសង្ឃឹមថានេះគឺជាស្នេហាចុងក្រោយរបស់ខ្ញុំទៅចុះ"៕

ដោយសារតែកន្លងមក ណុប ហេងទ្រី បានលើកឡើងថា លោកបានត្រៀមខ្លួនរួចជាស្រេចធ្វើជាកូនកំលោះម្នាក់សុំ ម៉ាដូណា បំពាក់ចិញ្ចៀនរៀបការនៅចុងឆ្នាំ២០១៨ ក្នុងគោលបំណងឲ្យហ្វេនៗមានការភ្ញាក់ផ្អើល។ តែគួរឲ្យស្ដាយមិនទាន់បានសុំផងលោក និងរាជិនីមុខសេះក៏មានរឿងរ៉ាវឈ្លោះទាស់ទែងគ្នាបានកើតឡើងបាត់ទៅហើយ។
ប្ដីវ័យក្មេង ម៉ាដូណា ថា៖" ដល់ពេលអ៊ីចឹងទៅខ្ញុំមិនទាន់ដឹងទេថា មង្គលការរវាងពួកខ្ញុំទាំងពីរអាចកើតឡើង។ ទោះបីជាពេលនេះពួកយើងត្រឡប់មកត្រូវរ៉ូវគ្នាក៏ដោយ គ្រប់យ៉ាងអាស្រ័យទៅលើពេលវេលាទៅថ្ងៃខាងមុខទៀតបង"។