កញ្ញា សុខ ពិសី បង្ហោះសារអរគុណចំពោះអ្នកគាំទ្រ ដែលហ៊ានលះបង់ខ្លាំងដ៏ម្លឹង ...
-

ភ្នំពេញ៖ តារាសម្រៀងសម្លេងស្រទន់ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ព្រមទាំងអាចទាក់ចិត្តមិត្តយុវវ័យ​គ្រប់ស្រទាប់ ឲ្យលង់នឹងសម្លេងរបស់កញ្ញាផងដែរ។


ហេតុតែគាំទ្រនិងស្រលាញ់កញ្ញ សុខ ពិសី ខ្លាំងពេក ក៏បណ្តាលចិត្តឲ្យមិត្តអ្នកគាំទ្រ ហ៊ានធ្វើរឿងមួយ សម្រាប់កញ្ញាទៀតផង។


ជាក់ស្តែងនៅក្នុងហ្វេសប៊ុកមួយដែលមានឈ្មោះថា Sok Pisey Official បានបង្ហោះសារអរគុណចំពោះការស្រលាញ់ និងទឹកចិត្តរបស់បងប្អូនដែលស្រលាញ់កញ្ញាយ៉ាងខ្លាំងបែបនេះ។


កញ្ញាបានរៀបរាប់ថា "ព្រោះតែការស្រលាញ់គាត់សុខចិត្តឈឺសាច់?អរគុណណាស់កូន?មិនបាច់លះបង់ដល់ថ្នាក់ហ្នឹងទេកូន ឃើញហើយខ្លោចចិត្ត?"។ សារដ៏ខ្លីមួយនេះ ក៏ជាការបារម្ភខ្លាំង និងសប្បាយចិត្ត នៅពេលដែលមានអ្នកគាំទ្ររបស់ខ្លួន សុខចិត្តលះបង់បែបនេះ៕



ប្រភព​រូប៖ Sok Pisey Official