ក្តៅៗ...មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ បានចុះរុះរើនិងអប់រំ លើការលើកស្លាកយីហោ ប្រទេសចិន និង លោកបណ្ឌិតផ្នែករឹង ដោយ....
-

ក្រោយពីមានការចែករំលែកជាច្រើនបណ្តាញសង្គមហ្វេសប៊ុក ក្រោមចំណងជើងថា "ប្រទេសចិន"និង " លោកបណ្ឌិតផ្នែករឹង "ដែលបានលើកស្លាកយីហោរ ឡើងយ៉ាងធំៗនៅក្នុងក្រុងព្រះសីហនុ។


បន្ទាប់ពីមានការបង្ហោះសារ ក៏ដូចជារូបភាព ភ្លាមនោះ អាជ្ញាធរក៏បានចុះទៅរុះរើភ្លាមមិនទុកយូរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា លឹម ភត្រី បានបង្ហោះសារអមជាមួយនឹងរូបភាពថា "មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុបានចុះរុះរើនិងអប់រំស្លាកយីហោ នារសៀលថ្ងៃអាទិត្រទី25 ខែវិច្ឆិកា ឆ្នាំ2018៖

1/អប់រំស្លាកយីហោឈ្មោះ ប្រទេសចិន អោយរុះរើចេញដោយខ្លួនឯង នៅម្តុំផ្លូវជាងលីម ស្ថិតក្នុងសង្កាត់4 ក្រុងនិងខេត្តព្រះសីហនុ(អត់ច្បាប់)។

2/រុះរើស្លាកយីហោឈ្មោះ លោកបណ្ឌិតផ្នែករឹង នៅផ្លូវសេតេ សង្កាត់2 ក្រុងនិងខេត្តព្រះសីហនុ(អត់ច្បាប់)។


យ៉ាងណាមិញ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន ក៏បានអរគុណដ៏អាជ្ញាធរដែលបាន ជួយមើលថែសុវត្ថិភាព​ក៏ដូចជា ជួយរុះរើ ស្លាកយីហោរដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។


ប្រភព៖ លឹម ភត្រី