លោក ញ៉ែម សុគន្ធ បានសម្រេចចិត្តចូលរូងការនៅដើមខែក្រោយ ចុងឆ្នាំ ២០១៨ នេះហើយ....!
ស៊ីហៀង
-

តារាសម្ដែងប្រុសចាស់វស្សា លោក ញ៉ែម សុគន្ធ ត្រូវបានទស្សនិកជនស្គាល់ថា ប្រឡូកក្នុងវិស័យសម្តែងអស់ពេលជាយូរណាស់មកហើយ ហើយក៏ទទួលបានការគាំទ្រច្រើនមិនធម្មតាដែរ។ កាលពីពាក់កណ្តាលឆ្នាំ ២០១៨ កន្លងទៅនេះ លោក ញ៉ែម សុគន្ធ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ក្រោយពេលបានប្រកាសពិធីភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍របស់ខ្លួន ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់តារា។

ន្ទាប់ពីភ្ជាប់ចំណងស្នេហ៍អស់ពេលជាង កន្លះឆ្នាំរួច ពេលនេះលោក ញ៉ែម សុគន្ធ ក៏បានសម្រេចថ្ងៃល្អរបស់ខ្លួននៅដើមខែក្រោយនេះតែម្ដង គឺថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១៨ ដោយយោងតាមធៀបការដែលលោកបានបោះពុម្ព និងអញ្ជើញអ្នកសិល្បៈមួយចំនួនរួចរាល់ហើយ។ទន្ទឹមនឹងដំណឹងដ៏រីករាយនេះ មហាជន ក៏ដូចជាអ្នកគាំទ្របានបញ្ចេញអារម្មណ៍ចូលរួមសម្ដែងក្ដីត្រេកអរ និងជូនពរឲ្យលោកជួបតែសុភមង្គលក្នុងជីវិតស្នេហានេះផងដែរ៕