មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរស​វ័យ​ចំណាស់​ម្នាក់ បាន​ចូលមក​មជ្ឈមណ្ឌល​ម៉ាស្សា​សុខភាព យីហោ ស្ពា​ញ​សេន​ធ័​រ អស់​រយៈពេល​ជិត២ម៉ោង ស្រាប់តែ​ឃើញ​បុរស​វ័យ​ចំណាស់​រូបនោះ ​រត់​ចុះមក​វិញ​ទាំង​អាក្រាតកាយ រួច​ស្រែក​ឡូឡា​ថា ស្ត្រី​ម្នាក់ជា....!
-

ភ្នំពេញៈ កាលពីយប់​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិត​តាមផ្លូវ១៩៩ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរស​វ័យ​ចំណាស់​ម្នាក់ បាន​ចូលមក​មជ្ឈមណ្ឌល​ម៉ាស្សា​សុខភាព យីហោ ស្ពា​ញ​សេន​ធ័​រ (SPINE CENTER) ខាងក្រោយ​ផ្សារ​ទំនើប​សុ​វណ្ណា ដើម្បី​ម៉ាស្សា​ព្យាបាល​ដោយ​ចលនា អស់​រយៈពេល​ជិត៣ម៉ោង ហើយក៏​ត្រលប់​ទៅផ្ទះ​វិញ​បាត់ ដោយ​មិនមាន​បញ្ហា​អ្វី​នោះទេ លុះ​វេលា​ម៉ោង១១យប់​ថ្ងៃ​ដដែល បុរស​វ័យ​ចំណាស់​នេះ មិនដឹង​ទៅ​ផឹកស្រា​ស្រវឹង​នៅឯណា​នោះទេ បាន​ត្រឡប់មក​ម៉ាស្សា​សុខភាព​ម្ដងទៀត។

ដោយ​បុគ្គលិក​បានរៀបចំ​បន្ទប់​មួយ​នៅ​ជាន់​ទី៤ឲ្យ​គាត់ លុះ​ពេល​ម៉ាស្សា​ព្យាបាល​ដោយ​ចលនា អស់​រយៈពេល​ជិត២ម៉ោង ស្រាប់តែ​ឃើញ​បុរស​វ័យ​ចំណាស់​រូបនោះ ​រត់​ចុះមក​វិញ​ទាំង​អាក្រាតកាយ រួច​ស្រែក​ឡូឡា​ថា ស្ត្រី​ម្នាក់​ដែលជា​អ្នក​ម៉ាស្សា​ឲ្យ​គាត់​នៅក្នុង​បន្ទប់​នោះ បាន​លួច​យកលុយ​របស់គាត់១០០ដុល្លារ ហើយ​គាត់​ក៏​រត់​ឡើងទៅ​ស្លៀកពាក់​ខោអាវ​វិញ រួច​ចុះមក​សួរ​រកមើល​ស្ត្រី ដែល​ម៉ាស្សា​អោយ​គាត់​នោះ ហើយ​ស្រែក​ឡូឡា​ចោទប្រកាន់ថា ស្ត្រី​ម៉ាស្សា​នោះ​ជា​អ្នក​លួច ទើប​គាត់​រត់​ដេញតាម​ចុះមក​ដូច្នេះ បង្ក​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​ទំនប់ទឹក ចុះមក​សាកសួរ។

ក្រោយពេល​កើតហេតុ ដោយសារតែ​និយាយ​មិន​ស្ដាប់​គ្នា សមត្ថកិច្ច​ក៏​ជិះ​ចេះ​ទៅ​ល្បាត​ក្នុងភូមិ​សាស្ត្រ​បាត់ ហើយ​បុរស​ចំណាស់​នោះ នៅតែ​ស្រែក​ឡូឡា​នៅមុខ​ហាង​នោះ​ទៀត មួយសន្ទុះ​ក្រោយមក បាន​ស្រែក​ប្រាប់ថា ទៅ​ប៉ុស្តិ៍​ដាក់ពាក្យ​បណ្ដឹង ស្រាប់តែ​បាត់​សូន្យ​មិនដឹង​ទៅណា​បាត់​នោះទេ ៕