រន្ធត់ចិត្ត... ពេលនេះ តារាកំប្លែងនាយក្តិប មានសភាពកាន់តែធ្ងន់ហើយ ដៃជើងមួយចំហៀងខ្លួនកម្រើកលែងបានហើយ ...
-

ភ្នំពេញ៖ កាលពីពេលកន្លងមក នៅតាមបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានដឹងពីស្ថានភាពជំងឺតារាកំប្លែងដ៏មានប្រជាប្រិយភាព នាយក្តិប ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ព្យួរសេរ៉ូមនៅនឹងកន្ទេល ខណៈដែលគ្មានប្រាក់ដើម្បីព្យាបាលនៅឯមន្ទីរពេទ្យនោះ។


ដំណឹងនេះបានធ្វើឲ្យមហាជន ក៏ដូចជាអ្នករួមអាជីព មានអារម្មណ៍មិនសោកស្តាយ និងរន្ធត់ចិត្តយ៉ាងខ្លាំងទៀតផង។ 


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់់លោក អុឹម ជីវ៉ា បានបង្ហោះសារយ៉ាងវែងថា "សូមជួយ share ផង អាណិតតារាកំប្លែងនាយក្តឹបណាស់ ដៃជើងលែងកំរើកខាងឆ្វេង ហៅថាស្លាប់មួយចំហៀងខ្លួន ដោយសាជំងឺលើសឈាម ??

26.11.2018: នៅព្រឹកនេះខ្ញុំបាទបានទៅសួរសុខទុក្ខនាយក្តិប តារាកំប្លែងប្រចាំក្រុមនាយក្រឹម ដែលមានជំងឺលើសឈាម កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ ក្នុងនោះក៏មានការចូលរួមឧបត្ថម្ភ ពី អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា នូវថវិការចំនួន ៤០ ០០០០ រៀលផង ដែរ សូមសិល្បករទោះបានស្គាល់ឬមិនបានស្គាល់សូមជួយមកលើកទឹកចិត្តគាត់ផងក្នុងនាមជាអ្នកសិល្បៈដូចគ្នា ។

សូមបញ្ជាក់ថា នាយក្តឹបមកសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យកាល់ម៉េត្ររយៈពេលជាងមួយអាទិត្យហើយ បន្ទាប់ពីជំងឺលើសឈាមរបស់នាយក្តឹបធ្វើទុកខ្លាំងហើយត្រូវបានក្រុមគ្រួសាបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ។ 

ដោយក្តីគោរពអំពីខ្ញុំបាទ: អុឹម ជីវ៉ា