លោក វិល្លាម គាំទ្រអោយពលរដ្ឋហ៊ានបញ្ចេញមតិកែលំអរចំពោះសង្គមរបស់ខ្លួន
ណារ៉ា
-

បន្ទាប់ពីមានវីដេអូនិយាយទាក់ទងហ្នឹងបញ្ហាស្នាក់នៅនៅកំពង់សោមដោយតារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាង ខ្ញុង សង្កេតឃើញថាមានមតិប្រតិកម្មមួយចំនួនពីសំណាក់មហាជនក្នុងបណ្ដាញសង្គម។

ទន្ទឹមហ្នឹងនេះដែរ ប្រធានគណបក្ស ខ្មែរក្រោក លោក វិល្លាម ក៏បានបង្ហោះសារបញ្ចេញមតិតាមបណ្ដាញសង្គមផងដែរដោយលើកឡើងថា៖ «តារាកំប្លែងគ្រាន់តែជាអាជីប តែឋិតក្នុងច្បាប់គាត់ជាពលរដ្ឋម្នាក់ ជាម្ចាស់ឆ្នោតម្នាក់ដែលមានសិទ្ធនិយាយការពិតពីសង្គម រិះគន់ស្ថាបនាសង្គម ដែលសិទ្ធិនោះធានាដោយមាត្រា៤១នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ ។

ខ្ញុំគាំទ្រអោយពលរដ្ឋហ៊ានបញ្ចេញមតិកែលំអរចំពោះសង្គមរបស់ខ្លួនការដែលពលរដ្ឋហ៊ានបញ្ចេញមតិបែបនេះគឺសម្ដែងថាប្រទេសយីងឋិតក្នុង«ដំណេីរការល្អនៃប្រជាធិបតេយ្យ» គាត់ក៏មានសិទ្ធស្នេីទៅរដ្ឋនូវអ្វីដែលគាត់មិនពេញចិត្តសិទ្ធិនោះធានាដោយមាត្រា៣៥នៃរដ្ឋធម្មនុញ្ញ ។

សុំទទួលយកកែលំអរប្រសិនការទិទៀននោះជាការពិតចៀសវាងការវាយប្រហារតបតលេីម្ចាស់ឆ្នោត ។ គាត់និយាយរឿងសេវាឯកជនទេ ដូចពុំទាក់ទងដល់រដ្ឋាភិបាលឬសេវាសាធារណៈឡេីយសូមស្វែងយល់ចំណុចនេះ» ៕ឮ