អំពើល្អមិនសាបសូន្យ...អគ្គនាយកក្រុមហ៊ុន ភីធីធី ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អ៊ុំស្រីផ្នែកអនាម័យដែលបានរក្សាទុកកាបូបឲ្យអតិថិជនចំនួន...
ណារ៉ា
-

បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយពីដំណឹងដ៏គួរអោយភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗកន្លងទៅនេះដោយសារអ៊ុំស្រីបម្រើការងារផ្នែកអនាម័យនៅក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី រើសបានកាបូបអតិថិជនហើយគាត់បានរក្សាកាបូបនោះទុកអោយម្ចាស់ដើមវិញដោយមិនបាត់សូម្បីតែ១០០រៀលឡើយ ។

ជាការតបស្នងចំពោះអំពើដ៏ល្អមួយនេះ លោកអគ្គនាយកក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី ក៏បានផ្ដល់រង្វាន់លើកទឹកចិត្តដល់អ៊ុំស្រីចំនួន៥០០ដុល្លាផងដែរ ។

បើយោងតាមប្រភពហ្វេសប៊ុករបស់លោក បាន សីហា កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអោយដឹងថា៖ «លោកអគ្គនាយកក្រុមហ៊ុន ភីធីធី បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អ៊ុំស្រីអ្នកសំអាត នៅស្ថានីយ៍ ភីធីធី ព្រៃកី ផ្លូវជាតិលេខ៣ ដែលគាត់រើសបានកាបូបលុយរបស់អតិថិជនដែលបានភ្លេចនៅក្នុងបន្ទប់ទឹក រួចគាត់ក៏បានរក្សារទុកយ៉ាងល្អដើម្បីជូនអតិថិជនវិញទាំងអស់។ នេះជាការតបស្នងចំពោះភាពស្មោះត្រង់របស់គាត់!» ៕