មេត្ដាកុំដាច់ចិត្តអូសរំលង...គួរឲ្យ​អាសូរ​ មាន​ជំងឺ​ប្រចាំ​កាយ​ ទើប​តែ​និង​វះពុំ​អាច​រក​អ្វី​បាន​ ចំណែកកូនបញ្ចុកតែទឹកបបរ ថ្ងៃខ្លះដាច់បាយក៏មានដែរ
ណារ៉ា
-

គួរអោយអាណិតណាស់សូមបងប្អូនក្នុងបណ្ដាញសង្គមមេត្ដាជួយស៊ែរបន្ដផងដើម្បីស្វែងរកសប្បុរសជនជួយឧបត្ថម្ភដល់គ្រួសារក្រីក្រកំពុងខ្វះខាតមួយនេះ ។

បើយោងតាមប្រភពហ្វេសប៊ុក Nourn Sobourn កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅបានអំពាវនាវថា៖ «រស់​នៅ​ក្រោម​មេឃ​តែមួយ​ ប៉ុន្តែ​វាសនា​មិន​ដូច​គ្នា​ទេ​ ឮហើយគួរឲ្យ​អាសូរ​ មាន​ជំងឺ​ប្រចាំ​កាយ​ ទើប​តែ​និង​វះ​ ពុំ​អាច​រក​អ្វី​បាន​ពុំ​មាន​ថវិកា​ទិញ​ទឹក​ដោះ​គោ​អោយ​កូនប៉ៅ​ បញ្ចុកតែទឹកបបរបាន​ញាតិមិត្ត​ជិត​ខាង​អាណិត​អោយ​អង្ករ​ម្នាក់​មួយ​កំប៉ុង​២​កំប៉ុង​រស់​ទាំង​លំបាក​វេទនា​ ថ្ងៃ​ខ្លះ​ដាច់​ពេល​ម្តងៗ​ ពុំ​មាន​អ្វី​ហូប។សូម​អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន​ទាំង​អស់​មេត្តា​ ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​របស់​គាត់​ផង​ ទោះ​តិច​រឺ​ច្រើន​ក្ដី​ ដើម្បី​បាន​ហូបនិចិញ្ចឹម​កូន។មីង​រស់​ភូមិ​ត្រពាំង​ត្រាវ​ ឃុំ​គោកខ្ចក​ កំពង់​ត្របែក​ ខេត្ត​ព្រៃវែង​។ទំនាក់ទំនង​ខ្ញុំ​0965056900 សូមអគុណ​។»