សូមបងប្អូនជួយបរិច្ចាគឈាមជូនអ្នកគ្រូ គង់ ណារីផង... អ្នកគ្រូ គង់ ណា​រី ជាសាស្ត្រាចារ្យ​អក្សរសាស្ត្រខ្មែរ ត្រូវការឈាមប្រភេទA+ ជាច្រើនកំផ្លោក​សម្រាប់​សង្គ្រោះ​ជីវិត​ ពេលនេះអ្នកគ្រូកំពុង ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្នុង​មន្ទីរពេទ្យ​....
-

បងប្អូនពិតជាបានស្គាល់ប្អូនប្រុស ធន ម៉េងហ៊ាង ដែលរូបប្អូនបានចូលរួមនៅក្នុងសកម្មភាពសង្គមជាច្រើន ដើម្បីជួយដល់ពុកម៉ែ បងប្អូន​ ដែលជួបការលំបាកនៅក្នុងការរស់នៅជាដើម។



កាលពីប៉ុន្មាននាទីមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសបានបង្ហោះសារថា "តោះសូមជួយ​ Share ព័ត៌មាន​នេះទាំងអស់គ្នា ?

បងប្អូននៅចាំអ្នកគ្រូទេ ? អ្នកគ្រូ គង់ ណា​រី ជាសាស្ត្រាចារ្យ​អក្សរសាស្ត្រខ្មែរ ដែលបណ្តុះបណ្តាល​អ្នក​សិ​ល្បះ ​ជា​ច្រើន​ដួង​ ខណៈពេលនេះ កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះ​បន្ទាន់ ក្នុង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​) អ្នកគ្រូ គង់ ណារី កំពុង​ត្រូវការឈាម ប្រភេទ A+ ជាច្រើនប្លោក ​សម្រាប់​សង្គ្រោះ​ជីវិត​ ?។


អ្នកគ្រូ​មាន ស្រុក​កំណើត​នៅ​ភូមិ​អណ្ដូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង អ្នកគ្រូគ្មាន កូនចៅ បងប្អូនទេ ប​ច្ចុ​ប្ប​ន្នេះ អ្នកគ្រូ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ មន្ទី​ពេទ្យ​ដោយសារ​ជំ​ងី​មហារីក​ថ្លើម​ធ្ងន់ធ្ងរ​ដំណាក់កាល​ចុង​ក្រោយ ។ លេខទូរសព្ទ័ អ្នកគ្រូ ☎️ 016 837 799"។


ប្រភព៖ ធន ម៉េងហ៊ាង