តាកែៈ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចចុះបង្ក្រាបក្រុមសង្គមងងឹត ជនជាតិចិនចំនួន២៣៥នាក់ ក្នុងនោះមានស្រីចំនួន៣៥នាក់ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធ វីអូអាយភី (VOIP) ទៅប្រទេសចិន ស្ថិតនៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ ចំនួន៤ទីតាំងផ្សេងគ្នា ដោយយកកម្ពុជាធ្វើជាមូលដ្ឋាន។ ទាក់ទងការជម្រិតទារប្រាក់ តាមប្រព័ន្ធ VOIP ទៅក្រៅប្រទេស គឺទៅប្រទេសចិន សមត្ថកិច្ចបាននាំខ្លួនជនជាតិចិនទាំង២៣៥នាក់ មកប្រគល់អោយនាយកដ្ឋានអន្តោប្រវេសន៍។

ការបង្ក្រាបនេះ ក្នុងនោះទីតាំងទី១.ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន៦៣នាក់ (ស្រី៧នាក់)។ ទីតាំងទី២.ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់ (ប្រុស)។ទីតាំងទី៣.ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៧០នាក់ (ស្រី២៤នាក់)។ និងទីតាំងទី៤.ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ (ស្រី៥នាក់)។ សរុបទាំងបួនទីតាំង ចំនួន២៣៥នាក់ (ស្រី៣៦នាក់) ៕





