ញាក់សាច់ខ្លាំងម៉ង... អ្នកនាងខ្ញុង ប្រាប់ថា មួយបន្ទប់គេងដល់ទៅជាង ២០នាក់ តែនៅតែសប្បាយ …(មានវិដេអូ)
-

បន្ទាប់ពីមានរឿងរ៉ាវយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានបងប្អូនមួយចំនួនបានរិះគន់ ចំពោះអ្នកនាង រឿងដំណើរកំសាន្តនៅក្រុមកំសោមរួមមក អ្នកនាងក៏បានបង្ហោះវិដេអូមួយទៀតហើយ គឺអ្នកនាងបានទៅលេងខេត្តកំពតម្តង។


ពិតជាមានខុសគ្នាពិតមែន ដោយនៅខេត្តកំពត មានភ្ញៀវទេសចរណ៍ជាតិយ៉ាងច្រើនបានមកកំសាន្ត យ៉ាងច្រើន សូម្បីតែសណ្ឋាគារក៏សឹងតែគ្មានកន្លែងគេងផង។ 


ជាក់ស្តែងនៅក្នុងវិដេអូប្រមាណជាងមួយនាទី បានរៀបរាប់ថា  អ្នកនាងខ្ញុង គេងបន្ទប់សណ្ឋាគារមួយមានគ្នារហូតដល់ទៅ២០នាក់ជាង ក្នុងឱកាសបុណ្យអ៊ុំទូកក្នុងដំណើរកំសាន្តខេត្ត កំពត។


យ៉ាងណាមិញ អ្នកនាងខ្ញុង បានលើកឡើងទៀតថា "អគុណ​បង​ម្ចាស់​ផ្ទះ​សំណាក់​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​នាង​ខ្ញុំ​ចូល​សំរាក​ម្ភៃ​នាក់​ជាង​មិន​ធម្មតា​ទេ" ។រឿងនេះផងដែរបានធ្វើឲ្យបងប្អូនមួយចំនួនធំសម្តែងអារម្មណ៍សឹងតែមិនគួរឲ្យជឿ ដោយបន្ទប់មួយសោះដេកគ្នាច្រើនដល់ម្លឹង។


ចង់ដឹងថាយ៉ាងណាសូមទស្សនាវិដេអូខាងក្រោម៖