បាត់រថយន្ដមួយថ្ងៃរកមិនឃើញ ស្រាប់តែឃើញជនជាតិចិន កំពុងបើកបរយ៉ាងឡូយ ប្តឹងសមត្ថកិច្ចឲ្យចាប់​ឃាត់ខ្លួន
-

ស្វាយរៀងៈ កាល​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាល​ក្រុង​បាវិត បានធ្វើការចាប់ឃាត់ខ្លួនជនជាតិចិនម្នាក់ មានឈ្មោះ ឈឹង អៀ​មើ​វ ភេទ​ប្រុស អាយុ៤៨ឆ្នាំ ជនជាតិ​ចិន មាន​ទីលំនៅ​មិន​ពិតប្រាកដ។ នៅចំណុច​ផ្លូវជាតិ​លេខ១ ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង។ ខណៈកំពុងតែ​បើកបររថយន្តម៉ាក កា​ម៉ា​រីបាឡែន ពណ៌ ព្រីង​ទុំ ពាក់​ស្លាក់​លេខ ភ្នំពេញ ២AC.៦៧៣៥។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់​ម្ចាស់​រថយន្ត មានឈ្មោះ ជា មុំ ភេទ​ស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ដែលបាត់។

យោងតាមម្ចាស់ពាក្យបណ្តឹងបានអោយដឹងថាៈ រថយន្តដែលជនជាតិចិនកំពុងបើកបរនេះ ជារថយន្តរបស់ខ្លួនដែលបានបាត់កាលពីវេលា​ម៉ោង៣រសៀល​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈដែលខ្លួនបានចតទុកនៅមុខផ្ទះរបស់ខ្លួន គាត់បាន​ស្វះ​ស្វែងរក​ដែរ តែ​រក​មិនឃើញ​លុះ​រហូតដល់​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រាប់តែ​ប្រទះ​រថយន្តរបស់ខ្លួន​ នៅ​ចំណុច​ផ្លូវជាតិ​លេខ១ ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង។ ដែល​បើកបរដោយជនជាតិចិន ជាជនសង្ស័យខាងលើ ក៏ប្ដឹង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃ​អ​ង្គុ​ញ​ ឃាត់ខ្លួនតែម្តង ក្រោយពីការសាកសួរចុះលើយរួច ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន បញ្ជូនទីអធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​កសាងសំណុំរឿង​ប​ញ្ជួ​នបន្តរ​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ចាត់​ការ​តាមច្បាប់ ៕