ខណៈពេលនេះ តារាកំប្លែង នាយក្តិប អាចនិយាយបានបន្តិចៗហើយ តែដៃជើងមិនអាចកម្រើកបានឡើយ....(មានវិដេអូ)
-

កាលពីថ្ងៃម្សិលមិញ នៅក្នុងគណនីហ្វេសប៊ុក លោក អុឹម ជីវ៉ា បានបង្ហោះសារ ទាក់ទិននិងនាយក្តិប ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារតែលោកមានជំងឺលើសឈាម បណ្តាលឲ្យតារាកំប្លែងរូបនេះ កាន់តែមានសុខភាពកាន់ទ្រុឌទ្រោមខ្លាំងមែនទែននោះ។


យ៉ាងណាមិញលោក អុឹម ជីវ៉ា ក៏បានទៅសួរសុខទុក្ខនាយក្តិប ព្រមទាំងយកថវិការ ដែលទទួលបានពីសប្បុរសជន ដើម្បីជួយសម្រាលនូវទុក្ខលំបាកផងដែរ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានរៀបរាប់ថា "សូមទស្សនាvideo និងជួយshareផង ពេលនេះតារាកំប្លែងនាយក្តឹបបានធូស្រាលបន្តិចហើយ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រដោយជំងឺលើសឈាម ។

នៅរសៀលនេះ ខ្ញុំបាទបាននាំយកថវិការចំនួន ៥០០$ របស់ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ ទៅឧបត្ថម្ភ ដល់ តារាកំប្លែង នាយក្តឹប ។

ចំពោះអាការៈនាយក្តឹបអាចនិយាយបានបន្តិចហើយ តែដៃជើងមិនអាចកំរើកបានឡើយ"


មានវិដេអូ៖



ប្រភព៖​ អុឹម ជីវ៉ា