អ៊ុំស្រីម្នាក់ ដែលមានតួនាទីជាអ្នកសំអាត នៅស្ថានីយ៍ ភីធីធី ព្រៃកី ត្រូវបានអគ្គនាយកក្រុមហ៊ុន ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ៥០០ដុល្លារ ដែលគឺជាការតបស្នងចំពោះភាពស្មោះត្រង់របស់គាត់
-

បើយោងតាមគណនីហ្វេសបុក របស់បងប្រុសម្នាក់ ប៊ុកមានឈ្មោះ Seyha Ban បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក ដោយភ្ជាប់ជាមួយនឹងសារខ្លីមួយថា "អ៊ុំស្រីម្នាក់ ដែលមានតួនាទីជាអ្នកសំអាត នៅស្ថានីយ៍ ភីធីធី ព្រៃកី ផ្លូវជាតិលេខ៣ គាត់បានរើសបានកាបូបលុយ របស់អតិថិជនដែលបានភ្លេចនៅក្នុងបន្ទប់ទឹក រួចគាត់ក៏បានរក្សាទុកយ៉ាងល្អ ដើម្បីប្រគល់ជូនអតិថិជនវិញទាំងអស់ ត្រូវបានអគ្គនាយកក្រុមហ៊ុន ភីធីធី ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដែលគឺជាការតបស្នងចំពោះភាពស្មោះត្រង់របស់គាត់" ៕