លោក ខាន់ សុវណ្ណ សំណូមពរចំពោះលោក ចៅហ្វាយខេត្តព្រះសីហនុ ជួយរៀបចំឆ្នេរអូរត្រេះថ្មី ដែលពួកចិនមិនទាន់ចូលទៅរកសុី ដើម្បីឲ្យប្រជាជនខ្មែរបាន...
-

បើយោងតាមគណនីហ្វេសប៊ុក មួយដែលមានឈ្មោះ សុវណ្ណ ខាន់ អពប បានបង្ហោះសារ សំណូមពរមួយចំពោះលោកចៅហ្វាយខេត្តព្រះសីហនុ មេត្តារៀបចំឆ្នេរអូរត្រេះថ្មីដែលពួកចិនមិនទាន់ចូលទៅរកសុី ដើម្បីឲ្យកូនខ្មែរ បានទៅដើរលេងកំសាន្តសប្បាយទាំងអស់គ្នា។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក បានរៀបរាប់ប្រាប់ថា៖  សំណូមពរមួយចំពោះលោកចៅហ្វាយខេត្តព្រះសីហនុ!

យោងតាមយោបល់១០០%របស់ខ្មែរម្ចាស់ស្រុកដែលនៅតែស្រឡាញ់និងចង់ទៅងូតទឹកសមុទ្រលេងនៅក្រុងកំពង់សោម។ ពួកយើងខ្ញុំ សុំស្នើចំពោះលោកមេត្តារៀបចំឆ្នេរអូរត្រេះថ្មីដែលពួកចិនមិនទាន់ចូលទៅរកសុី ធ្វើជា(ឆ្នេរសម្រាប់តែពលរដ្ឋខ្មែរ)លក់ដូរផ្តាច់មុខនិងលេងផ្តាច់មុខ ហើយមិនអនុញ្ញាតិឲ្យជួលឬលក់ជូនជនជាតិចិនឡើយ។

បែបនេះពុំមែនបានន័យថាយើងជាខ្មែររើសអើងជាតិសាសន៏អ្វីនោះទេ។តែនេះមកពីខ្មែរយើងលំបាកនឹងទៅលេងកន្លែងដែលមានចិនលក់និងលេងនោះខ្លាំងណាស់ក្រោមហេតុផលដូចខាងក្រោមនេះ ៖

1/ ដោយសារបញ្ហាភាសា

2/ ដោយសារចិនលក់ដូរក្នុងតម្លៃខ្ពស់ពេក

3/ ដោយសារខ្មែរយើងលំបាកទ្រនឹងផ្សែងបារីរបស់ចិន

អាស្រ័យហេតុនេះ សូមលោកចៅហ្វាយខេត្តមេត្តាទទួលនូវសំណូមពររបស់ពួកយើងដោយក្តីអនុគ្រោះ។

ពីពួកយើងខ្មែរម្ចាស់ឆ្នេរសមុទ្ទដោយមានokជាសំអាងនិងស៊ែរឲ្យបានគ្រប់គ្នា។


ដូចនេះ សូមលោកចៅហ្វាយខេត្តព្រះសីហនុ មេត្តាជ្រាប៕


ប្រភព៖ សុវណ្ណ ខាន់ អពប