ក្តៅក្តៅ...អ្នកនាងខ្ញុង បាននិយាយថា គាត់និយាយតែអ្វីដែលមើលឃើញ និងភាពជាក់ស្តែងប៉ុនណោះ ...(មានវិដេអូ)
-

តារាកំប្លែង​ដ៏មានប្រជាប្រិយភាព អ្នកនាងខ្ញុង​បានចេញវិដេអូ ឆ្លើយតបទៅកាន់អ្នកគាំទ្រ ចំពោះបញ្ហារឿងទៅដើរលេងកំសាន្ត នៅខេត្តព្រះសីហនុ អំឡុងពេលថ្ងៃពិធីបុណ្យអ៊ុំទូករយៈពេលថ្ងៃនេះថា "ឮ​គេ​និយាយ​ ១​ពាន់​ដង​មិន​ស្មើ​ឃើញ​ផ្ទាល់​ដោយ​ខ្លួន​ឯង​១​ដង​នោះ​ទេ។ កំពង់​សោម​ឥឡូវ​សម្បូរ​ចិន​ ឯ​ផ្ទះ​សំណាក់​សណ្ឋាគារ​ឡើង​ថ្លៃ​កប់​ពពក បើ​គ្មាន​កិច្ច​ការ​ងារ​អ្វី​ត្រូវ​បំពេញ​​ដាច់​ខាត ​ខ្ញុំ​មិន​ទៅ​កំពង់សោម​ទៀត​ទេ"។


នៅក្នុងវិដេអូមួយនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការគាំទ្រចំពោះអ្នកនាង ហើយក៏មានអ្នករិះគន់ជាច្រើនផងដែរ។



ការនិយាយរឿងរ៉ាវខាងលើនេះ ក៏មានមតិមួយចំនួនបានរិះគន់តារាកំប្លែង​អ្នកនាងខ្ញុង យ៉ាងធ្ងន់ៗថា "បើ​ខ្លួន​គ្មាន​សមត្ថភាព​គេង​នៅ​ផ្ទះសំណាក់​ ឬ សណ្ឋាគារ​លំដាប់​ៗ​យក​កន្ទេល​ទៅ​ក្រាល​គេង​ទៅ "។ ហើយក៏មានគណនីហ្វេសប៊ុកមួយចំនួនក៏សូមឲ្យអ្នកនាងចេញមុខមកសុំទោសជាសាធារណៈ​​ផង​ដែរ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ខ្ញុង បានរៀបរាប់បានថា "អ្នកនាងខំប្រឹងរកស៊ីរាល់ថ្ងៃ ដើម្បីចិញ្ចឹមកូន ទម្រាំតែបានមួយម៉ឺន ពីរម៉ឺន អង្គុយឡាយវិដេអូ គ្រាន់ចិញ្ចឹមជីវិត។ អ្នកនាងក៏បានប្រាប់ថា ពាក្យសម្តីនិយាយចេញមកគឺជាការពិតទាំងអស់។ “ ខ្ញុំនិយាយការពិតសោះ និយាយត្រង់ៗឃើញជាក់ស្តែងនឹងភ្នែក មិនពាក់ព័ន្ធនឹងនិន្នាការនយោបាយនោះទេ ខ្ញុំ​អត់​ខ្លាច​នោះ​ទេ បើ​គ្រាន់​តែ​និយាយ​ប៉ុណ្ណឹង​គេ​ឈប់​ឲ្យ​ឡើង​ប៉ុស្តិ៍​ក៏​ឈប់​ទៅ ព្រោះ​សព្វ​ថ្ងៃ​ខ្ញុំ​រវល់​ការងារ​រក​ស៊ី​ ស្ទើរ​គ្មាន​ពេល​សម្រាក​ផង"។


អ្នកនាងក៏បានបន្តទៀតថា "បងស្រីគាត់និយាយតាមតែអ្វីដែលគាត់មើលឃើញ នឹងភាពជាក់ស្តែងតែប៉ុនណោះ តើមានអ្វីខុស? "។


មានវិដេអូ៖


ប្រភព៖ Srey Knhong