រថយន្តធុនធំដឹកអង្ករមួយគ្រឿង ងងុយដេកងោកមួយភាំង រេចង្កូតបុកបង្គោលស្លាកសញ្ញា អស់៣កង់ រួចជ្រុលចង្កូតចូលស្រះចិញ្ចឹមត្រី ខូចខាត់អង្ករមួយចំនួនធំ
-

​ភ្នំពេញៈ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិដួង​ សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​។ មានករណីគ្រោះថា្នក់ចរាចរណ៏មួយ បង្កឡើងដោយ​រថយន្តធុនធំដឹកអង្ករមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1788 បើកដោយបុរស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក ​បានរេចង្កូតបុកបង្គោលស្លាកសញ្ញា អស់៣កង់ រួចជ្រុលចង្កូតចូលស្រះចិញ្ចឹមត្រីតែម្តង ភ្លាមៗនោះអ្នកបើកបរក្នុងរថយន្តបានហែលទឹកចេញ សំណាងល្អគ្មានអ្នករងរបួស រួចទំនាក់ទំនងទៅរថយន្តផ្សេងទៀត មកដឹកអង្ករចេញពីក្នុងទឹក ៕