គ្រប់ហើយលោកបងចោរមួយជើងនេះ! ចោរគាស់ផ្ទះ ក្នុងបុរី​ចំការមន សង្កាត់​ទន្លេបាសាក់ លួចយកទូូដែក សរុបលុយប្រមាណ ២៩៧,០០០ដុល្លារ
-

ភ្នំពេញៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ម្ចាស់​រង​គ្រោះ​ជនជាតិ​ចិន ចូលសញ្ជាតិ​ខ្មែរ ឈ្មោះ LI TAO ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ អ្នកជំនួញ រស់នៅ​ក្នុងផ្ទះ​លេខ​D២៩ បុរី​ចំការមន ផ្លូវ​D​បេតុង ក្រុម​៦ ភូមិ​ទី​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ 

ត្រូវបានលោកចោរមិនស្គាល់មុខចូលគាស់ផ្ទះ លួចទ្រព្យសម្បត្តិរួម​មាន ចិញ្ចៀន​លោហធាតុ​ពណ៌​ស១វង់ តម្លៃ​ប្រហែល១៥,០០០​ដុល្លារ កងដៃ​លោហធាតុ​ពណ៌​ស ដាំ​ត្បូង​ពេជ្រ​តម្លៃ ១០,០០០​ម៉ឺន​ដុល្លារ ក្រវិល​ដាំ​ត្បូង​ពេជ្រ​១​គូរ តម្លៃ​ប្រហែល​៣​ម៉ឺន​ដុល្លារ ចិញ្ចៀននិង​ខ្សែ​.ក​ លោហធាតុ​ពណ៌​ស មួយ​ចំនួន​ទៀត​ប្រហែល ១០,០០០​ម៉ឺន​ដុល្លារ បណ្ណ​បញ្ញើ​ប្រាក់​ធនាគារ​ប្រៃ​ណី​យ៍​១​សន្លឹក លុយ​ចំនួន​៣​ម៉ឺន​ដុល្លារ កាក់​មាសប្រាក់​ប្រហែល​៥០​កាក់ តម្លៃ​៣​ម៉ឺន​ដុល្លារ​ជាង កាបូបស្ពាយ​ម៉ាក ​LV ពណ៌​ខ្មៅមួយ​តម្លៃ​២,០០០​ដុល្លារ ប្លង់​ផ្ទះ​លេខ​C៦០២ វិមាន​កូ​លាប​១ប្លង់​ដី​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​១​សន្លឹក ប្លង់​ផ្ទះ​លេខ​៩២៣-SA (C២) ​នៅ​សង្កាត់អូរ​ឡាំ​ពិ​ក ប្លង់​ខុន​ដូរ​រី​វើ​វ៉ា​កោះ​ពេជ្រ​១ ពាក្យ​ស្នើរ​កាន់កាប់​ដីធ្លី​នៅ​ខេត្ត​សៀម​រាម​១​សន្លឹក នាឡិការ​ដៃ​ចំនួន​៤​គ្រឿង សរុប​តម្លៃ​១៦​ម៉ឺន​ដុល្លារ ចិញ្ចៀនពេជ្រ​១​គ្រាប់​ តម្លៃ​៤​ម៉ឺន​ដុល្លារ​។ សម្ភារៈ​ដកហូត​ស្លាកស្នាម​ក្រ​យ៉ៅ​ម្រាមដៃ​១​កន្លែង។

បើ​តាមឈ្មោះ ដា ធា​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​អ្នកបម្រើ ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៧ៈ២០​នាទី ថ្ងៃ​ទី​២១ ខែវិច្ឆិកា ម្ចាស់ផ្ទះ និង​ក្រុម​គ្រួ​សារបាន​ចេញ​ទៅ​ដើរ​លេង​បាត់។ ចំណែក​នាង​ខ្ញុំ​ក៏​នៅ​បោសសំអាត​ផ្ទះ រួច​រហូត​ដល់​ម៉ោង​១២ៈ​២០​នាទី នាង​ខ្ញុំ​ចាក់សោរ​ទ្វារផ្ទះ ហើយ​ទ្វាររបង គ្រាន់តែ​ខ្ទាស់​ពុំ​មាន​ចាក់សោរ​ទេ រួច​ហើយ​ចេញ​ទៅ​ផ្ទះ​របស់​នាង​នៅ​កៀនស្វាយ ខេត្តកណ្តាល។ លុះដល់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា វេលា​ម៉ោង​៨ៈ​៣០​នាទី នាង​ខ្ញុំ​ក៏​ត្រឡប់​មក​វិញ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​គ្រាន់តែ​បិទ​ផ្អឹប និង​កូនសោរ​ឡាន និង​សោរ​ផ្ទះ​នៅ​លើ​កៅអី​ខាងក្រៅ នាង​ញុំ​ក៏​ឡើង​ទៅ​លើ​ផ្ទះ ឃើញ​ទូរ​ដែក​ក្នុង​បន្ទប់​ម្ចាស់ផ្ទះ​បាត់ នាង​ខ្ញុំ​ក៏​ទូរស័ព្ទ​ទៅ​អ្នកបកប្រែ​ម្ចាស់ផ្ទះ អោយ​ប្រាប់​ទៅ​ម្ចាស់ផ្ទះ​ថា មាន​ចោរ​ចូល​លួច​ទូរ​ដែក។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕