កាលពីពេលថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vannak Thunny បានបង្ហោះវិដេអូដ៏ភ្ញាក់ផ្អើលមួយ ដោយមានក្មេងនារីដ៏ស្រស់ស្អាតម្នាក់ បានបង្ហើរសំនៀងយ៉ាងពិរោះ ហើយត្រូវបានមហាជនលាន់មាត់ ពេញបណ្តាញសង្គមថា ពិរោះខ្លាំងណាស់។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកបានសរសេររៀបរាប់ថា "សុំសរសេីរ សមត្ថភាពប្អូនស្រីច្រៀងតែមេក្រូរថយន្តពន្លត់អគ្គិភ័យសោះពិរោះដល់ថ្នាក់ហ្នឹង"។

ក្រោយពីបានឃើញសារនិងវិដេអូ របស់លោកពូភ្លាម ម្ចាស់គណនីហ្វេសប៊ុក Pich Minx បានចូលមកខមិនថា "លោកពូលេងក្មួយបាត់ហើយ" ដោយនោះបងប្រុសក៏បានឆ្លើយតបភ្លាម"មកពីក្មួយច្រៀងពិរោះ"។

ភ្លាមនោះនារីដ៏ស្រស់ស្អាតម្នាក់នោះក៏បានបង្ហោះសារថា"មិនមែនខ្ញុំចង់ល្បីទេតែវាគ្រាន់តែជាការលេងសើចរបស់ខ្ញុំជាមួយនឹងក្រុមការងារខ្ញុំតែប៉ុណ្ណោះ???♥️"។

អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀត ក្រៅពីច្រៀងពិរោះ កញ្ញាក៏មានរូបសម្រស់ស្រស់ស្អាតទៀតផង៕







សូមទស្សនាវីដេអូ និងរូបភាពរបស់ម្ចាស់សម្លេងនេះទាំងអស់គ្នា៖
ប្រភព៖ Vannak Thunny