យុវជន២នាក់​ នាំគ្នា​ផឹកស៊ី​ស្រវឹង បែកគំនិត​ចង់​សប្បាយ ក៏​ទៅបបួល​នារី​​រកស៊ី​ផ្លូវភេទ​នៅ​វត្តភ្នំ ដើម្បី​គេង​ជាមួយ មិនទាន់​នឹង​បាន​ឡើងឋានសួគ៌​ផង ត្រូវ​នាងៗលួច​យក​ទូរស័ព្ទ iPhone6 បាត់ ផ្អើលសមត្ថកិច្ច
-

ភ្នំពេញៈ កាលពី​វេលា​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវ​ទំនប់៧០ នៅ​ចំណុច​រ៉ា​រថភ្លើង ស្ថិតនៅក្នុង​សង្កាត់​ទួល​សង្កែ​ទី១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ យុវជន២នាក់​មិត្តភក្តិ​បាន​ផឹកស៊ី​ស្រវឹងស្រា​ហើយ​គិតថា ចង់ទៅ​សប្បាយ​ដោយ​បបួលគ្នា​ទៅយក​ស្រី​នៅ​វត្តភ្នំ​ដេក។

 

ខណៈដែល​ជិះ​ម៉ូតូ​ទៅដល់​កន្លែង​រួច ក៏បាន​យក​នារី​បម្រើ​ផ្លូវភេទ២នាក់​ទៅ​ដេក​ក្នុង​តំលៃ៥ម៉ឺន​រៀល យកទៅ​ដេក​នៅផ្ទះ​សំណាក់​ម្តុំ​បឹងកក់​ក្បែរ​នឹង​វិហារ​ចាម ខណៈដែល​ជួល​បន្ទប់​បម្រុង​នឹង​គេង​ហើយ ប៉ុន្តែ​នារី​រកស៊ី​ផ្លូវភេទ២នាក់​នោះ បាន​អូស​ពេល​ធ្វើជា​ខ្ចី​ទូរស័ព្ទដៃ​របស់គាត់​ម៉ាក iPhone6 យកមក​ចុច​លេង ភ្លាមៗនោះដែរ​គាត់ក៏​ភ្លេចខ្លួន​មួយ​ភ្លេ​ត ក៏ត្រូវ​ជនសង្ស័យ២នាក់​នោះ​យក​ទូរស័ព្ទដៃ​ ហើយ​រត់​ចេញទៅ​បាត់ ដោយ​បក្ខពួក​ម្នាក់ទៀត​ ធ្វើជា​អ្នករត់ម៉ូតូឌុប​ដឹកចេញទៅ​បាត់ ហើយ​គាត់ (ជនរងគ្រោះ) ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាមរក​ជនសង្ស័យ​ ទៅដល់​ចំណុច​ផ្លូវ​ទំនប់70 កែង​ផ្លូវ​រ៉ា​រថភ្លើង ក៏​បានឃើញ​ជនសង្ស័យ​កំពុងតែ​ឈរ​នៅលើ​ផ្លូវ ក៏​ទៅប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី១ ឲ្យ​ឃាត់ខ្លួន​យកទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ។

នៅមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​ទូរស័ព្ទដៃ​ របស់​ជនរ​ង​គ្រោះ​ពិតប្រាកដ​មែន ប៉ុន្តែ​យកទៅ​បញ្ចាំ​បាន​លុយ១៥ម៉ឺន​រៀល​ប៉ុណ្ណោះ។ ជនសង្ស័យ​ ត្រូវបានសមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕