ស្ទើរស្រក់ទឹកភ្នែក...នាយក្តិប ស្ទើរស្រក់ទឹកភ្នែក ពេលបានឃើញតារាកំប្លែងរួមអាជីព បានមកសួរសុខទុក្ខ ដល់មន្ទីរពេទ្យ....
-

ភ្នំពេញ៖ រូបភាពជាច្រើនសន្លឹក ពីតារាកំប្លែង នាយ ក្រឹម យាយអឿន នាយចយ រួម និងស្រីលាភ បានមកសួរសុខទុក្ខ នាយ ក្តិប ដែលកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ។


នៅក្នុងទឹកមុខស្រពាប់ស្រពោន អមជាមួយនឹងស្នាមញញឹមតិចៗ ដើម្បីផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅ ព្រមជាមួយការស្រលាញ់ រាប់អានផងនោះ ស្ទើរតែធ្វើឲ្យលោក ក្តិប ស្រក់ទឹកភ្នែកទៅហើយ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាកំប្លែង ស្រីលាភ បានបង្ហោះសារថា "ព្រឹកនេះនាយក្រឹម យាយអឿន នាយចយ និងនាងខ្ញុំបានទៅសួរសុខទុកលោកពូក្តឹបនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងនាមជាមេក្រុមនាយក្រឹមបានជូនថវិការបន្តិចបន្តួចដល់ លោកពូក្តឹបចំនួន200$ជាលេីកទី2 ដេីម្បីជួយសំរាលការចាយវាយគាត់ខ្លះ ហេីយសូមជូនពរលោកពូក្តឹបឆាប់បានជាសះស្បេីយពីជំងឺផងណា ពួកយេីងទាំងអស់គ្នារង់ចាំពូចូលរួមថត និងសំដែងរួមគ្នា??????"។


ជាមួយគ្នានោះ ស្រីលាភ ក៏បានជូនពរឲ្យនាយ ក្ដិប ឆាប់ជាសះស្បើយឡើងវិញ ដើម្បីបន្តការសម្ដែងរឿងកំប្លែងតទៅមុខទៀត។ នៅក្នុងផងដែរ ក៏មានពុកម៉ែបងប្អូន ជូនពរឲ្យនាយក្តិបឆាប់ជាសះស្បើយផងដែរ៕


ប្រភព៖ ស្រីលាភ