ថ្មីទៀតហើយ!! តារាហ្វេសប៊ុក គង់ សុត្រាវី ទម្លាយរឿងរ៉ាវ​ពិត​​ រវាងអ្នកនាង និងលោក ហូ ចំរើន ដែលហៅថា ហូ សម្បត្តិ គឺជាបុគ្គលតែម្នាក់ តែមានឈ្មោះ២
-

ភ្នំពេញៈ អ្នកនាង គង់ សុត្រាវី ដែលគេស្គាល់ថា ជាតារាហ្វេសបុក និងជាម្ចាស់ហាងម្កុដមាសខ្មែរសម្អាងការ និងជាម្ចាស់ហាងមជ្ឈមណ្ឌលថែរក្សាសម្ជស្សឌីសែល។ បានប្រកាសជាសាធារណៈថា លោក ហូ ចំរើន ដែលជាឧកញ៉ា និងជាឯកឧត្តមមានឋានៈខ្ពស់ ទើបមានរឿងធ្លាក់តំណែងកាលពីកន្លងមកនោះ គឺជាអតីតស្វាមី និងជាឪពុករបស់កូនស្រីអ្នកនាង ដែលទើបមានវ័យជាង៦ខែ ខណៈក្នុងឯកសារដែលបានទម្លាយចេញ គឺស្វាមីរបស់អ្នកនាងមានឈ្មោះ ហូ សម្បត្តិ គឺជាបុគ្គលតែម្នាក់ តែមានឈ្មោះ២ ដែលមិនខុសពីក្លែងបន្លំផ្លូវច្បាប់។ 

អ្នកនាងបានបន្ថែមទៀតថា លោក ហូ ចំរើន គឺជាអតីតស្វាមីរបស់អ្នកនាង តែដោយសារតែអ្នកនាង និងលោក បានបាក់បែកគ្នា ទើបក្លាយជារឿងលួចលាក់នឹងគ្នា នៅក្នុងពេលនេះ។ អ្នកនាងបានបង្ហោះនៅលើហ្វេសប៊ុកថា "ពីប្រពន្ធដើមក្លាយជាស្រីលួចលាក់ អ្នកណាយល់អារម្មណ៍នេះ តើឈឺចាប់ទេ ឈឺណាស់ តែអ្វីវាកន្លងហួសហើយ បើអ្នកយកបានបុរសនោះហើយ ម៉េចមិនរស់នៅអោយសុខរៀងខ្លួនទៅ ខ្ញុំសុខចិត្តខាំមាត់ ដើរចេញហើយ តើចង់បានអីទៀត"។

អ្នកនាងក៏បានបង្ហោះភ្ជាប់រូបថតផ្អែមល្ហែមមួយសន្លឹកជាមួយលោក ហូ ចំរើន ដោយភ្ជាប់ប្រយោគថា "រូបនេះកាលពី​៥ឆ្នាំមុន" មានន័យថា អ្នកនាងគឺជាភរិយាដើម រវាងអ្នកនាង និងលោក ហូ ចំរើន មិនមានទាក់ទងគ្នាខុសសីលធម៌នោះទេ។ ប៉ុន្តែយោងតាមរូបថតមួយសន្លឹក ដែលអ្នកនាង និងលោក ហូ ចំរើន ថតជាមួយកូនស្រីវ័យជាង៦ខែ គឺរវាងអ្នកនាង និងលោកនៅតែពាក់ព័ន្ធគ្នា ដោយគ្រាន់តែលោក ហូ ចំរើន ត្រូវបានអ្នកនាងក្លែងបន្លំឯកសារដោយប្រើឈ្មោះ ហូ សម្បត្តិ ដែលមានន័យថា លោក ហូ ចំរើនតែម្នាក់ តែប្រើឈ្មោះ២។

ប្រភពអ្នកទម្លាយចោទថា អ្នកនាង គង់ សុត្រាវី និងលោក ហូ ចំរើន ចង់គេចពីច្បាប់ឯកពន្ធភាព ទើបសុខចិត្តក្លែងបន្លំដាក់ឈ្មោះ លោក ហូ ចំរើន ថា ហូ សម្បត្តិ ផ្ទុយពីច្បាប់ និងដើម្បីការពារកុំអោយស្រ្តីជាភរិយាដើមរឹបអូសយកទ្រព្យ នៅពេលបែករឿងថា មានទាក់ទងនឹងលោក ហូ ចំរើន ៕