លោក ទេព រិនដារ៉ូ បង្ហោះរូបភាពអនុស្សាវរីយ៌កាលនៅជាយុវវ័យ ក្នុងទសវត្សទី៨០ ដែលជាជំនាន់លេខម៉ូតខោប៉ាត់ជើងធំ សម័យរៀននៅសហភាពសូវៀត ពេលរដូវធ្លាក់ទឹកកក សង្ហាខ្លាំងណាស់ជំនាន់និង....!!
-

ភ្នំពេញៈ តារាជើងចាស់រូបសង្ហាមួយរូប លោក ទេព រិន្ទដារ៉ូ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលនៅរូបភាពប៉ុន្មានសន្លឹង ដែលលោកថតស្ថិតក្នុងអំឡុងទសវត្សទី៨០ ដែលជាជំនាន់លេខម៉ូតខោប៉ាត់ជើងធំ ដែលធ្វើលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអ្នកគាំទ្រ។

កាលពីថ្ងៃទី២៧ខែវិច្ឆិកា ជាថ្ងៃដែលអាកាសធាតុប្រែប្រួលចុះត្រជាក់ខ្លាំង ក៍ឃើញគណនីរបស់លោកបង្ហោះសារខ្លីមួយ នឹកដល់កាល លោកនៅសិក្សាក្រៅប្រទេសជាមួយមិត្តគាត់ ដោយគាត់បានរៀបរាប់ថាៈ "ធ្លាក់ខ្យល់បែបនេះនឹកឃើញកាលពីនៅក្មេង រៀននៅសហភាពសូវៀតពេលរដូវធ្លាក់ទឹកកក គេនាំទៅលេងលើភ្នំមួយដែលមានរូបចម្លាក់ធំបំផុតនាទីក្រុង​វ៉ូហ្គូ​ហ្គ្រាដតាមបណ្តោយទីក្រុងវ៉ូលហ្គា ពិតជាត្រជាក់ខ្លាំងណាស់ជាមួយមិត្តភក្តិនាំគ្នារត់ឡើងទៅលើដើម្បីបានឆាប់ទៅ​ដ​ល់មុនគេ ព្រោះប្រញាប់ថតរូប" ៕