តាមការពិតគឺបែបនេះសោះ ! ព្រោះតែមិនអស់ចិត្ត និងតម្លៃផ្ទះសំណាក់​អ៊ឹងវិសាល១៥-២០$ សម្រេចតេសួរផ្ទាល់ គ្រាន់តែឮហើយចង់ដាច់ផ្ងារ...! (មានវីដេអូ)
ស៊ីហៀង
-

ថ្មីៗនេះអ្នកនាង ខ្ញុង ដែលជាតារាកំប្លែងបានចេញ់វីដេអូដែលនិយាយរៀបរាប់ពីទីក្រុង ព្រះសីហនុ   ដោយក្នុង​វីដេអូ​ខ្លី​ប្រមាណ​ជិត ២នាទី របស់​​អ្នកនាង​ខ្ញុង​និយាយ​​ថា   «ឮ​គេ​និយាយ​១​ពាន់ដង មិន​ស្មើ​នឹង​បាន​មកឃើញ​ផ្ទាល់​ភ្នែក​ម្ដងទេ មក​ខេត្ត​កំពង់សោម ធ្លាប់​តែឮ​គេ​និយាយ​ថា មិន​ហ៊ាន​មក​លេង​ទៀត​ទេ គ្មាន​កន្លែង​លេង គ្មាន​ផ្ទះ​សំណាក់​គេង ព្រោះ​ចិន​ជួល​យក​អស់​ហើយ។ វា​មិនអត់​ទេ វា​មិន​មាន តែ​វា​មិន​មាន​តម្លៃ​សម្រាប់​ខ្មែរ​យើង ទទួល​យក​បាន​ទេ ព្រោះ​វាថ្លៃ​សម្រាប់​យើង​អ្នក​អត់​។សំណាង​ល្អ​ណាស់​ដែល​ខ្ញុំ​មាន​បង​ប្អូនធម៌​នៅ​ព្រះសីហនុ ពួក​គាត់​បាន​ធ្វើ​របស់​ឲ្យ​ក្រុមគ្រួសារ​ ខ្ញុង ញាំ និង​រក​កន្លែង​ឲ្យ​អង្គុយ​លេង​បាន ដូច្នេះ​ប្រសិន​បើ ខ្ញុង អត់​មាន​វិញ​ប្រហែល​ជា ខ្ញុង មិនដឹង​ទៅញាំ​នៅ​ណា​ឡើយ ព្រោះ​របស់​ញាំ​នៅ​ព្រះ​សីហនុ ថ្លៃៗ​ណាស់ ពិសេស​អាជីវិក​ខ្មែរ​នៅ​ព្រះសីហនុ ពួក​គាត់​ចង់​ឈប់​លក់​អស់​ហើយ ព្រោះ​មិនដឹង​លក់ឲ្យ​អ្នកណា​ញាំ​ទៀត​បើ​គ្មាន​អ្នកមក​លេង​ផង»។   

 បន្ទាប់ពីអ្នកនាងខ្ញុងបានបង្ហោះវីដែអូនេះហើយក៏បានធ្វើឲ្យមហាជនទូទាំងប្រទេសបានមានការបញេ្ចញមតិរៀងៗខ្លួនមានមតិខ្លះបានរិះគន់ទៅអ្នកនាង​ ខ្ញុង យ៉ាងខ្លាំងៗ ហើយមានមតិខ្លះទៀតក៏បានគាំទ្រអ្នកនាងខ្ញុងទៅតាមការយល់ឃើញរៀងៗខ្លួន។

ហើយអ្វីដែលធ្វើឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ជាច្រើន​មានការភ្ញាក់ផ្អើលនោះគឺបន្ទាប់​ពី​វីដេអូ​ស្ត្រី​២នាក់ ​ប្រកាស​ថា​បន្ទប់​ផ្ទះ​សំណាក់​របស់​ខ្លួន​នៅ​កំពង់​សោម ​តម្លៃ​តែ ១៥ ​ទៅ ២០​ដុល្លារ​ក្នុង​មួយ​យប់​ ទោះ​ថ្ងៃ​ធម្មតា ឬ​បុណ្យ​ទាន ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ចាប់​អារម្មណ៍ ​និង​ត្រេក​អរ​ជា​ខ្លាំង ព្រោះ​ជា​តម្លៃ​សមរម្យ​ពួក​គេ​អាច​ទទួល​យក​បាន​ ពេល​ទៅ​លេង​ទៅ​នោះ។

​អ្នក​ប្រើ​បណ្ដាញ​សង្គម​ជាច្រើន​ពេលបាន​​ឮ​ម្ចាស់​ផ្ទះ​សំណាក់ អ៊ឹង វិសាល ​ប្រកាស​ថា ​បន្ទប់​ខ្លួន​តម្លៃ​តែ ១៥ ទៅ ២០​ដុល្លារ​មួយ​យប់ ​ពួក​គេ​ខ្លះ​ក៏​ត្រៀម​ចិត្ត​កក់​ទុក​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ តែ​អ្វី​ៗ​ហួស​ពីការ​រំពឹង​ទុក។ បុរស​ម្នាក់​បាន​ទូរសព្ទ​សាកសួរ​តម្លៃ និង​ចង់​កក់​បន្ទប់​ផ្ទះ​សំណាក់​អឹង វិសាល ​៥​បន្ទប់​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​សកល​ខាង​មុខ ​ព្រោះ​ឃើញ​គេ​ប្រកាស​តែ ១៥ ទៅ ២០​ដុល្លារ បែរ​ខាង​ផ្ទះ​សំណាក់​ឆ្លើយ​ថា ​តម្លៃ ១៥-២០​ដុល្លារ​នេះ ​មាន​តែ ៤​បន្ទប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​​ទាំង​អស់ ២៨​បន្ទប់ ​ហើយ​តូច​ចង្អៀត​មិន​សូវស្អាត។

(មានវីដេអូ)