ក្មេងស្រីម្នាក់ទៀតហើយ ក្លាយជាចំណីបម្រើតណ្ហារបស់ជនល្មោភកាម...ក្មេងស្រីអាយុ០៨ឆ្នាំ ត្រូវបានជនល្មោភកាម ចាប់រំលោភទាំងកំរោល ពិតជាព្រៃផ្សៃណាស់....
-

​រតនគិរី ៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ អាយុ​០៨​ឆ្នាំ​ បានសម្រេច​ កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ក្នុង​ផ្ទះ​ល្វែង​កម្មករ​ស្នាក់​នៅ ​ស្ថិតក្នុង​ភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ​ ខេត្តរតនគិរី។ ​


សមត្ថកិច្ចបានប្រាប់បន្តទៀតថា ជនសង្ស័យមានឈ្មោះ ហន ហាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ  បានធ្វើសកម្មភាពរំលោភលើក្មេងស្រី ឈ្មោះ ស​.​ក​.​ញ អាយុ​០៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ​។​


បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងសមត្ថកិច្ចកសាងសំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕



ដោយ៖ និស្ស័យ